ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំមន្ទីរ អង្គភាពជំនាញ ចុះពិនិត្យការដាក់តាំងភ្លើងលម្អ នៅតាមសួនច្បារ និងរូបសំណាកសំខាន់ៗ ក្នុងស្រុកព្រៃនប់ ដើម្បីត្រៀមរៀបចំពិធីបុណ្យ សមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេលើសកលលោក ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។