ព័ត៌មានអន្តរជាតិ

ចិននិងអារ៉ាប៊ីសាអូឌីត ព្រមព្រៀងគ្នាមិនពាក់ព័ន្ធ និងជ្រៀតជ្រែកការងារផ្ទៃក្នុងរវាងគ្នា

" "

បរទេស៖ ប្រទេសចិននិងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឈានទៅដល់កិច្ចព្រមព្រៀងគ្នា មិនជ្រៀតជ្រែកកិច្ចការងារផ្ទៃក្នុង រវាងគ្នាឡើយចាប់រាប់ពីបញ្ហា សន្តិសុខទៅដល់បញ្ហាទីផ្សារប្រេង ហើយបន្ថែមថានឹងបន្តការគាំទ្រគ្នា លើកិច្ចការងារជាច្រើនទៀត ជាមួយគ្នាផងដែរ។

កិច្ចព្រមព្រៀងដែលត្រូវបាន ធ្វើឡើងនៅអំឡុងពេលនៃ ដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតីចិនលោក Xi Jinping ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និងចំពេលដែលស្ថានភាព តានតឹងរវាងចិននិងអាមេរិក នៅតែមានការភាពមិនទាន់ ល្អប្រសើរឡើងនៅឡើយ ជាពិសេសបញ្ហាប្រេង និងបញ្ហាសិទ្ធមនុស្សជាដើ។

" "

នៅក្នុងកិច្ចព្រមព្រៀងដែល មានអក្សរដល់ទៅ ៤០០០ពាក្យ និងត្រូវបានធ្វើការផ្សព្វផ្សាយតាមរយៈ ទីភ្នាក់ងារសារព៍ត៌មានជាតិអារ៉ាប់ SPA ដោយបានលើកឡើងអំពីបញ្ហា នៅក្នុងវិស័យជាច្រើនរួម ទាំងបញ្ហាសកលផងបញ្ហា ថាមពលផងបញ្ហាកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ផងព្រមទាំងវិបត្តិសង្គ្រាម នៅយេមែននិងសង្គ្រាមនៅអ៊ុយក្រែនដែរ។

" "

ប្រែសម្រួល៖ ស៊ុន លី

To Top