ព័ត៌មានអន្តរជាតិ

ចិន ពង្រីកចំណងពាណិជ្ជកម្ម ស៊ីជម្រៅជាមួយនឹងបណ្តាប្រទេស នៅឈូងសមុទ្រ Gulf

" "

បរទេស៖ ព្រះអង្គម្ចាស់ Mohammed bin Salman កាលពីថ្ងៃសុក្រម្សិលមិញនេះ បានមានព្រះបន្ទូលថា ប្រទេសចិននិងប្រទេសអារ៉ាប៊ីសាអូឌីត បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ ក្នុងការបង្កើតបានទៅជា តំបន់ពាណិជ្ជកម្មសេរីមួយ រវាងរដ្ឋាភិបាលទីក្រុងប៉េកាំង ជាមួយនឹងបណ្តាប្រទេស នៅឈូងសមុទ្រ Gulf ។

ព្រះអង្គម្ចាស់បានបន្ថែមទៀតថា៖ ពួកយើងបានពិភាក្សាគ្នារួចរាល់ហើយ អំពីគំនិតនៃការបង្កើតតំបន់ពាណិជ្ជកម្មសេរី រវាងចិននិងបណ្តាប្រទេស នៅឈូងសមុទ្រ Gulf ហើយព្រមទាំងចូលរួមសហការគ្នា ក្នុងការដោះស្រាយបញ្ហារួមដូចជា បញ្ហាអាហារនិងសន្តិសុខអាហារផងដែរ ព្រមទាំងពិនិត្យនិងស្វែងរកលទ្ធភាព ក្នុងការសហការបន្ថែមទៀត ជាមួយនឹងចិនទៅលើវិស័យកាន់តែច្រើន ពាក់ព័ន្ធសង្វាក់ផលិតកម្ម។

" "

គួរឲ្យដឹងដែរថា ប្រធានាធិបតីចិនលោក Xi Jinping បានធ្វើដំណើរមកដល់ទៅ រដ្ឋធាទីរបស់ប្រទេសអារ៉ាប៊ីសាអូឌីត តាំងតែពីថ្ងៃពុធដើម្បីបំពេញទស្សនកិច្ច និងពិភាក្សាជាមួយនឹង ព្រះមហាក្សត្រព្រះអង្គ Salma bin Abdulaziz Al Saud ផងនិងបន្ត
ទៅជួបពិភាក្សាជាមួយនឹង ប្រធានាធិបតីអេហ្ស៊ីបផងហើយ ព្រមទាំងនឹងត្រូវចូលរួមកិច្ចប្រជុំ Sino-Arab ដែលនឹងមានការចូលរួមពីសំណាក់ មេដឹកនាំអារ៉ាប់ដល់ទៅ ៣០ប្រទេសព្រមទាំងអង្គការអន្តរជាតិ តូចធំជាច្រើនផ្សេងទៀតផងដែរ ៕

" "

ប្រែសម្រួល៖ ស៊ុន លី

To Top