ព័ត៌មានអន្តរជាតិ

កាសែត The Times៖ អាមេរិកបើកភ្លើងខៀវដោយសម្ងាត់ ឱ្យអ៊ុយក្រែន វាយប្រហារដល់ក្នុងទឹកដីរុស្ស៊ី

បរទេស៖ កាសែត The Times បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពពីប្រភពនានាថា សហរដ្ឋអាមេរិកបានផ្តល់ឱ្យអ៊ុយក្រែនដោយស្ងាត់ស្ងៀម ដើម្បីដំណើរការការវាយប្រហាររយៈចម្ងាយឆ្ងាយប្រឆាំង នឹងគោលដៅនានានៅក្នុងទឹកដីរុស្ស៊ី។ ជាក់ស្តែង មន្ទីរបញ្ចកោណបានផ្លាស់ប្តូរជំហររបស់ខ្លួន លើបញ្ហានេះ ព្រោះវាមិនសូវមានការព្រួយបារម្ភថា ការវាយប្រហារបែបនេះអាចធ្វើឲ្យជម្លោះកាន់តែកើនឡើង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមប្រភពការពារជាតិអាមេរិក ដែលត្រូវបានសម្ភាសដោយសារព័ត៌មាននោះ មន្ទីរបញ្ចកោណនៅពេលនេះ “មិននិយាយទៅកាន់ទីក្រុងគៀវថា “កុំវាយប្រហាររុស្ស៊ី នៅរុស្ស៊ី ឬនៅគ្រីមៀ នោះទេ”។

មន្ទីរបញ្ចកោណថា “យើង​មិន​អាច​ប្រាប់​ពួក​គេ​ពី​អ្វី​ដែល​ត្រូវ​ធ្វើនោះទេ។ វាអាស្រ័យលើពួកគេពីរបៀប ដែលពួកគេប្រើប្រាស់អាវុធរបស់ពួកគេ” គាត់បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនគ្រាន់តែទាមទារឱ្យទីក្រុងគៀវ អនុលោមតាមច្បាប់អន្តរជាតិ និងអនុសញ្ញាទីក្រុងហ្សឺណែវ នៅពេលប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។

របាយការណ៍បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ មន្ទីរបញ្ចកោណបានកែប្រែ ការវាយតម្លៃលើការគំរាមកំហែងដែលទាក់ទងនឹងជម្លោះអ៊ុយក្រែន ជាពិសេសលើថាតើការផ្តល់អាវុធដល់ក្រុងគៀវ អាចបង្កឱ្យមានការប៉ះទង្គិច ដោយផ្ទាល់រវាងណាតូ និងរុស្ស៊ី៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top