ភ្នំពេញ៖ លោក ឃួង ស្រេង បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានបំណងចង់ពង្រីកសមាជិកគណបក្សឲ្យកាន់តែច្រើនបន្ថែមទៀត នៅទូទាំងប្រទេស ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចំរើន។
ក្នុងពិធីសំណេះសំណាល ជាមួួយថ្នាក់ដឹកនាំសមាជិកាជាស្រ្តី យុវនារី សេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំណុះគណៈកម្មាធិការ គណបក្សមូលដ្ឋានយុរជនសេដ្ឋកិច្ច នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារលោក ឃួង ស្រេង ដែលជាសមាជិក គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា, និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ មានប្រសាសន៍ថា ប្រទេសមានសន្តិភាព មានអ្វីៗទាំងអស់ តែបើគ្មានសន្តិភាព គ្រប់គ្នាមិនអាចរកស៊ី ប្រកបរបរចិញ្ចឹមជីវិតបានឡើយ ដូច្នេះប្រជាពលរដ្ឋ និងសមាជិកបក្សប្រជាជនកម្ពុជា រួមគ្នារក្សាសន្តិភាពឲ្យបានគង់វង់។
លោកបញ្ជាក់ពីប្រសាសន៍សម្តេចតេជោថា “ក្នុងនាមជាប្រធានគណបក្សប្រជាជាជនកម្ពុជា សម្តេចចង់ពង្រីកសមាជិក គណបក្សប្រជាជាជនកម្ពុជា ឲ្យកាន់តែច្រើនបន្ថែមទៀត នៅទូទាំងប្រទេស ដើម្បីមានឱកាស ក្នុងកាេអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចំរើនបន្ថែមមួយកម្រិតទៀត”។
ក្នុងនោះដែរ លោក ឃួង ស្រេង ក៏បានស្នើឲ្យសមាជិកាជាស្រ្តី យុវនារី សេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ជួយផ្សព្វផ្សាយអំពើល្អរបស់គណបក្សប្រជាជាជនកម្ពុជា ជូនទៅសាច់ញាតិ និងអូសទាញពលរដ្ឋដែលដើរលើផ្លូវខុស មកចូលរួមជីភាពជាមួយ បក្សប្រជាជនកម្ពុជាវិញ។
ក្នុងឱកាសនោះដែរ លោក ឡី សុភាព ប្រធានគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សមូលដ្ឋាន សេដ្ឋកិច្ចរាជធានីភ្នំពេញ បានលើកឡើងថា ប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជា រាជធានីភ្នំពេញ បានយកចិត្តទុកដាក់ចំពោះសមាជិករបស់គណៈកម្មាធិការ គណបក្សមូលដ្ឋានសេដ្ឋកិច្ច រាជធានីភ្នំពេញ ដើម្បីពុះពារសម្រេចបានប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣ខាងមុខនេះ ។
លោក ឡី សុភាព ក៏បានរំលឹកពីរចនាសម្ព័ន្ធចាត់តាំង របស់បក្សមូលដ្ឋានផងដែរ ដោយគណបក្សមូលដ្ឋាន បានរៀបចំចងក្រង ជាសមាជិកឡើងតាំងពី ឆ្នាំ២០១៥មក ដោយគិតមកដល់ពេលនេះ មានរយៈពេល៧ឆ្នាំហើយ៕