ព័ត៌មានអន្តរជាតិ

លោកXi Jinping ប្រធានរដ្ឋចិន អញ្ជើញចូលរួមកិច្ចប្រជុំ កំពូលចិន-ប្រទេសអារ៉ាប់លើកដំបូងព្រមទាំងថ្លែង សុន្ទកថាគន្លឹះ

រសៀលថ្ងៃទី៩ខែធ្នូឆ្នាំ២០២២តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលចិន-អារ៉ាប់លើកដំបូង បានបើកធ្វើនៅក្រុងរីយ៉ាត រាជធានីប្រទេសអារ៉ាប៊ីសាអូឌីត។ កិច្ចប្រជុំកំពូលលើកនេះ បានប្រកាសសេចក្តីប្រកាសរីយ៉ាត ស្តីពីកិច្ចប្រជុំកំពូលចិន-អារ៉ាប់លើកដំបូងដែលបានប្រកាសថា ប្រទេសចិននិងអារ៉ាប៊ីសាអូឌីតអនុម័តជាឯកច្ឆន្ទលើកការកសាង សហគមន៍រួមវាសនាចិន និងអារ៉ាប៊ីសាអូឌីតដែលឆ្ពោះទៅកាន់យុគសម័យថ្មី។

លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថា គន្លឹះក្រោមចំណងជើងថា«ផ្សព្វផ្សាយស្មារតីមេត្រីភាព នៃប្រទេសចិននិងអារ៉ាប៊ីសាអូឌីត ពួតដៃគ្នាដើម្បីកសាងសហគមន៍រួមវាសនាចិននិងអារ៉ាប៊ីសាអូឌីតដែលឆ្ពោះទៅកាន់យុគសម័យថ្មី»។លោកបានលើកឡើងថា ប្រទេសចិននិងអារ៉ាប៊ីសាអូឌីតបានឯកភាពគ្នាប្រឹងប្រែង ដើម្បីកសាងសហគមន៍រួមវាសនាចិន និងអារ៉ាប៊ីសាអូឌីតដែលឆ្ពោះទៅកាន់យុគសម័យថ្មី។ ភាគីចិនរីករាយចាត់ទុកកិច្ចប្រជុំលើកនេះជាចំណុចចាប់ផ្តើមថ្មី រួមជាមួយភាគីអារ៉ាប៊ីសាអូឌីតផ្សាព្វផ្សាយស្មារតីមេត្រីភាព នៃចិននិងអារ៉ាប៊ីសាអូឌីត បង្កើតចក្ខុវិស័យកាន់តែទូលាយ ដល់កិច្ចសហប្រតិបត្តិការចិននិងអារ៉ាប៊ីសាអូឌីត និងកសាងអនាគតកាន់រុងរឿង នៃទំនាក់ទំនងចិននិងអារ៉ាប៊ីសាអូឌីត។

កិច្ចប្រជុំកំពូលនេះបានប្រកាស ផែនការសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង សាធារណរដ្ឋប្រជាមានិតចិន និងប្រទេសអារ៉ាប់និងឯកសារស្តីពី ទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងចិន និងអារ៉ាប៊ីសាអូឌីត ដែលឆ្ពោះទៅកាន់សន្តិភាពនិងវឌ្ឍនភាពកាន់តែស៊ីជម្រៅ។

ស្ថាប័នមានពាក់ព័ន្ធនៃភាគីចិន រួមជាមួយភាគីអារ៉ាប៊ីសាអូឌីត លេខាធិការដ្ឋាននៃសម្ព័ន្ធអារ៉ាប់ និងអង្គភាពក្រោមឱវាទនៃក្រុមប្រឹក្សាសហប្រតិបត្តិការ បណ្ដាប្រទេសអារ៉ាប់ជាប់ឈូងសមុទ្រពែក្សបានចុះហេត្ថលេខា និងឈានដល់គំនិតឯកភាពលើឯកសារ សហប្រតិបត្តិការជាច្រើន ក្នុងនោះរួមមានវិស័យរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ» ថាមពល ស្បៀងអាហារ ការបណ្តាក់ទុកវិនិយោគ បៃតង សន្តិសុខនិងអវកាសជាដើម៕

To Top