ព័ត៌មានជាតិ

តើអ្នកបម្រើការងារក្នុងផ្ទះ អាចស្នើសុំចូលជាសមាជិក ប.ស.ស. តាមរបៀបណា និងអាចទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?

(១). ពិតមែនហើយ! ឥឡូវនេះ អ្នកដែលកំពុងបម្រើការងារក្នុងផ្ទះទាំងអស់ ក៏អាចស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. និងមានសិទ្ធិទទួលបានការគាំពារពី ប.ស.ស. ទាំងផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន។

(២). ដើម្បីស្នើសុំចូលជាសមាជិក ប.ស.ស. ថៅកែ ឬម្ចាស់ផ្ទះត្រូវមកស្នើសុំចុះបញ្ជីជាមួយ ប.ស.ស. ដែលនៅជិតលោកអ្នកបំផុត បន្ទាប់មកត្រូវបញ្ជូនអ្នកបម្រើ ក្នុងផ្ទះ​​មកស្នើសុំប័ណ្ណសមាជិក ដើម្បីមានសិទ្ធិក្នុងការប្រើប្រាស់សេវា ប.ស.ស.។

សម្រាប់ព័ត៌មានបន្ថែម ទូរស័ព្ទមកយើងឥឡូវនេះតាមរយៈលេខ ១២៨៦ ឬតាមប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) !!!

To Top