អត្ថបទ

ព្រឹត្តិការណ៍ប្រណាំងកង់ WURKZ MOUNTAIN BIEKS SERIES ជុំទី៤ នៅព្រែកលៀប បានបញ្ចប់ដោយជោគជ័យ

ភ្នំពេញ៖ ការប្រកួតកង់ភ្នំ WURKZ MOUNTAIN BIKE SERIES ជុំទី៤នៅព្រែកលៀប បានបញ្ចប់​ដោយជោគជ័យ នៅថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួមពីអ្នកជិះកង់ប្រមាណ ៥៣៣នាក់ ក្នុងការប្រកួតនោះ។

ការប្រកួតកង់ភ្នំបានចែកជា ១៤ វិញ្ញាសាដែលមានចម្ងាយកំណត់ ទៅតាមប្រភេទវិញ្ញាសានីមួយៗ និងតម្រូវឲ្យជិះប្រកួតលើផ្លូវរាបស្មើ ផ្លូវទួល និងផ្លូវឧបសគ្គផ្សេងៗ។ ដោយឡែក សម្រាប់ជុំទី៤នេះ ដោយសារតែមានអ្នកចូលរួមប្រកួតច្រើន លើសលប់ជាងជុំមុនៗ WURKZ MOUNTAIN BIKE SERIES បានបង្កើតនូវវគ្គ Qualification Round នៅថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០២២ ដើម្បីធ្វើការជម្រុះអ្នកចូលរួមប្រកួតទៅវគ្គចុងក្រោយនៃជុំទី៤។

កីឡាករជ័យលាភីលេខ ១បានទទួលពានរង្វាន់ត្រលប់ទៅផ្ទះវិញ រីឯជ័យលាភីលេខ២ ដល់៥ បានទទួលនូវមេដាយ។ ក្រៅពីនេះម្ចាស់ឧបត្ថម្ភកម្មវិធី ក៏បានធ្វើការឧបត្ថម្ភ នូវភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាអបអរដល់ជ័យលាភីលេខ ១ ដល់ ៥ ផងដែរ ក្នុងវិស័យការប្រកួតកង់ភ្នំនៅកម្ពុជា។

ការប្រកួតកង់ភ្នំ WURKZ MOUNTAIN BIKE SERIES នឹងមានចំនួន១ជុំទៀត ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នៅឯឧទ្យានជាតិគិរីរម្យ នាពេលខាងមុខនេះ។

To Top