ព័ត៌មានអន្តរជាតិ

ប្រទេសចិន ដាក់ចេញគម្រោង សម្រាប់អភិរក្សជីវចម្រុះសកល

ក្នុងអំឡុងពេលកិច្ចប្រជុំដំណាក់កាលទី ២ នៃមហាសន្និបាតភាគីហត្ថលេខី លើកទី១៥《អនុសញ្ញាជីវចម្រុះ》នៃអង្គការសហប្រជាជាតិ(COP15)ភាគីចិនបានរៀបចំ កិច្ចប្រជុំភាគីក្រោមប្រធានបទ “ខ្សែបន្ទាត់ក្រហមអភិរក្សអេកូឡូស៊ី” នៅ “ជ្រុងប្រទេសចិន”(CHINA PAVILION)ដើម្បីផ្តល់ផែនការរបស់ភាគីចិន ដល់ការអភិរក្សជីវចម្រុះជាសកល ។

បច្ចុប្បន្ននេះ វិធីសាស្ត្រទូទៅ នៃការអភិរក្សទីជម្រក លើពិភពលោកគឺបង្កើតតំបន់អភិរក្ស ។ នេះតម្រូវឱ្យមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹង នៅតំបន់សំខាន់ៗដែលប្រភេទសត្វខ្លះរស់នៅ ហើយសកម្មភាពគ្រប់បែបយ៉ាងរបស់មនុស្សជាតិ ត្រូវបានហាមឃាត់នៅក្នុងតំបន់ នេះនឹងប៉ះពាល់ដល់ផលិតកម្ម និងជីវភាពរស់នៅរបស់មនុស្សជាតិ ។ តើគួរធ្វើយ៉ាងម៉េច ទើបអាចបំពេញតម្រូវការមូលដ្ឋាន របស់ពលរដ្ឋដោយមិនបង្កការខូចខាត ដល់បរិស្ថានអេកូឡូស៊ី វាចាំបាច់ត្រូវការឧបករណ៍ និងមធ្យោបាយផ្នែកគោលនយោបាយ ។

ប្រធាននៃការិយាល័យអភិរក្សអេកូឡូស៊ីធម្មជាតិ នៃក្រសួងបរិស្ថានអេកូឡូស៊ីចិនបានថ្លែងថា ក្រោមសភាពការណ៍បែបនេះ ប្រទេសចិនបានស្នើសុំនូវប្រព័ន្ធខ្សែបន្ទាត់ក្រហម នៃការអភិរក្សអេកូឡូស៊ី ក្នុងដំណើររុករកអភិរក្សបរិស្ថាន ។

ខ្លឹមសារស្នូលនៃខ្សែបន្ទាត់ក្រហម ក្នុងការអភិរក្សអេកូឡូស៊ីគឺ ការពារតំបន់សំខាន់ៗនៃជីវចម្រុះ ខណៈពេលដែលធានាបាន នូវការផលិតនិងជីវភាពរស់នៅ របស់ពលរដ្ឋក្នុងតំបន់នោះ ។ មានន័យថា តាមរយៈការអនុវត្តគោលនយោបាយ និងប្រព័ន្ធច្បាប់ ដើម្បីទប់ស្កាត់សកម្មភាពមនុស្ស ដែលបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់បរិស្ថានអេកូឡូស៊ី ក្នុងតំបន់ផង និងរក្សាបាននូវផលិតកម្ម និងរបៀបរស់ដើមនៅរបស់ពលរដ្ឋផង ។ ជាមួយគ្នានេះដែរ តាមរយៈការផ្លាស់ប្តូរវិធីសាស្រ្តផលិតកម្ម ដើម្បីសម្រេចបាន នូវការផ្លាស់ប្តូរពណ៌បៃតងនិងសម្រេច បាននូវការរួមរស់ជាមួយគ្នា ប្រកបដោយសុខដុមរមនា រវាងមនុស្សជាតិនិងធម្មជាតិ ។

លោកបានថ្លែងថា ប្រព័ន្ធច្បាប់ខ្សែបន្ទាត់ក្រហម ក្នុងការអភិរក្សអេកូឡូស៊ីអាចធ្វើឱ្យមានតុល្យភាព នូវការអភិវឌ្ឍនិងការអភិរក្ស នេះជាឧបករណ៍គ្រប់គ្រង និងមធ្យោបាយគោលនយោបាយ ប្រកបដោយប្រសិទ្ធភាព ដែលប្រទេសចិនផ្តល់ដល់ពិភពលោក ។
ឥឡូវនេះ ក្នុងបរិយាកាសអន្តរជាតិជាច្រើន សំឡេងអំពាវនាវកាន់តែច្រើនឡើង ដែលសង្ឃឹមថា ប្រទេសចិនជំរុញ និងប្រើប្រាស់វិធីសាស្រ្តបច្ចេកទេស នៃការកំណត់បន្ទាត់ក្រហមអេកូឡូស៊ី នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈការបណ្តុះបណ្តាល ។

“ជ្រុងប្រទេសចិន” ត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី ៧ ខែធ្នូតាមម៉ោងក្នុងតំបន់នៅម៉ុងរ៉េអាល់ ប្រទេសកាណាដា ។ “ជ្រុងប្រទេសចិន” បានបើកបង្អួចសម្រាប់ពិភពលោក ស្វែងយល់អំពីការអនុវត្តល្អរបស់ចិន ក្នុងការកសាងអរិយធម៌អេកូឡូស៊ី និងការអភិរក្សជីវចម្រុះ ប្រទេសចិន ក៏រីករាយក្នុងការចែករំលែក បទពិសោធន៍របស់ខ្លួន ជាមួយប្រទេសនានាដែរ ៕

To Top