ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ប្រកាសផ្លាស់ប្ដូរទីទាំងពន្ធនាគារខេត្តពោធិ៍សាត់ ដែលមានទីតាំងស្ថិតនៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មកទីតាំងពន្ធនាគារសង់ថ្មី នៅភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់។
យោងតាមសេចក្ដីប្រកាសរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍៕