បរទេស៖ យោងតាមការស្ទាបស្ទង់ និងស្រាវជ្រាវដោយ The Newsweek កាលពីពេលថ្មីៗនេះបានរកឃើញថា ពលរដ្ឋអាមេរិកដែលមានអាយុបោះឆ្នោតដល់ជិត ៦០ភាគរយ មិនចង់ឲ្យលោក Joe Biden ឈរឈ្មោះជាបេក្ខភាពសម្រាប់ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី សាជាថ្មីឡើយនៅអាណត្តិក្រោយ។
ក្រៅតែពីបញ្ហាអាយុរបស់ លោកប្រធានាធិបតីហើយនោះ ខាងក្រុមប្រឆាំងក៏បានលើកឡើង អំពីបញ្ហាប្រជាធិបតេយ្យដែល កំពុងមានបញ្ហានៅក្នុងគណបក្ស របស់លោកផងដែរគឺជាមូលហេតុសំខាន់ ដែលនាំឲ្យមានការ
ស្ទាក់ស្ទើរចំពោះការដឹកនាំរបស់លោក Biden ។
របាយការណ៍ស្រាវជ្រាវដែល ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ បានបង្ហាញតួលេខថា អ្នកមានសិទ្ធបោះឆ្នោតនៅអាមេរិកដល់ទៅ ៥៨ភាគរយ មិនជឿជាក់ថាលោក Biden នឹងចូលរួមការប្រជែងទៀតឡើយខណៈដែល ៤២ភាគរយ បានអះអាងថា អាយុរបស់លោក Biden គឺជាបញ្ហាដែលគួរព្រួយបារម្ភបំផុត របស់ពួកគេខណៈដែល ៣០ភាគរយប៉ុណ្ណោះ ដែលគាំទ្រចំពោះការឈរឈ្មោះសាជាថ្មីនិង ១២ភាគរយ មិនមានភាពច្បាស់លាស់៕
ប្រែសម្រួល៖ ស៊ុន លី