គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ថា ប្រទេសរុស្ស៊ី បានច្រានចោល “បទឈប់បាញ់ បុណ្យណូអ៊ែល ” បន្ទាប់ពីសង្រ្គាមជិត១០ខែ ក្នុងប្រទេសអ៊ុយក្រែន ហើយបានច្រានចោលការ អំពាវនាវរបស់ទីក្រុង គៀវ ឱ្យចាប់ផ្តើម ដកកងទ័ព នៅមុនបុណ្យណូអ៊ែល ដែលជាជំហានមួយ ដើម្បីបញ្ចប់ជម្លោះដ៏ធំបំផុត របស់អឺរ៉ុបចាប់តាំងពីសង្រ្គាម លោកលើកទី២ ។
គេបានដឹងថា បច្ចុប្បន្ននេះ រុស្ស៊ី និងអ៊ុយក្រែន មិនទាន់បានចូលរួមក្នុងកិច្ចចរចា ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា ដែលកំពុងតែឆាបឆេះ នៅភាគខាងកើត និងខាងត្បូង ជាមួយនឹងសកម្មភាព តិចតួចទាំងសង្ខាង ។
អំពើហឹង្សាបានវិលត្រលប់ មកក្រុងគៀវវិញ កាលពីថ្ងៃពុធ ជាមួយនឹងការវាយប្រហារ ដោយយន្តហោះ គ្មានមនុស្សបើកដ៏ធំលើកដំបូង លើរដ្ឋធានីរបស់ប្រទេស អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍។ អគាររដ្ឋបាលចំនួន២ ត្រូវបានវាយប្រហារ ប៉ុន្តែការការពារដែន អាកាសភាគច្រើន បានវាយលុកការវាយប្រហារនេះ ។ លោក Volodymyr Zelenskyy ប្រធានាធិបតី អ៊ុយក្រែន បានថ្លែងថា យន្តហោះគ្មានមនុស្ស បើកចំនួន១៣គ្រឿង ត្រូវបានបាញ់ទម្លាក់ ។
នៅក្នុងស្រុក គៀវ ទីតាំងមួយកន្លែងដែលមានព្រិលធ្លាក់លើដី អ្នកស្រុកបាននិយាយថា ពួកគេបានឮសំឡេងម៉ាស៊ីនខ្លាំង របស់យន្តហោះគ្មានមនុស្សបើក Shahed របស់អ៊ីរ៉ង់ ដោយមានការផ្ទុះដ៏ខ្លាំងមួយ នៅឯអគារក្បែរផ្ទះរបស់ពួកគេ ៕