ព័ត៌មានអន្តរជាតិ

លោក Putin និយាយថារុស្សី នឹងបង្កើនការចែកចាយហ្គាសទៅអាស៊ីឡើងវិញ

បរទេស៖នៅក្នុងកិច្ចប្រជុំមួយជាមួយ នឹងក្រុមប្រឹក្សាអភិវឌ្ឍយុទ្ធសាស្ត្រនិងគម្រោង រដ្ឋរបស់ប្រទេសរុស្សីនោះលោកប្រធានាធិបតី Vladimir Putin បានធ្វើការលើកឡើងថាទំហំនៃការផ្គត់ផ្គង់ហ្គាស របស់ប្រទេសរុស្សី
នឹងនៅតែបន្តមានការកើនឡើងហើយអាចឈានទៅដល់៩០ ពាន់លាម៉ែត្រគូបរៀងរាល់ឆ្នាំគិតត្រឹមចុងទសវត្សនេះ។

លោកបានបន្តថាការអភិវឌ្ឍផែននិងបំពង់បង្ហូរប្រេង និងហេដ្ឋារចនាសម្ព័ន្ធចែកចាយនានានៅភាគខាងត្បូងនិងភាគខាងកើតគឺជាជំហ៊ានសំខាន់បន្ទាប់សម្រាប់ រដ្ឋាភិបាលរុស្សីដើម្បីធានាឲ្យបានការ ប្រឈមមុខបានយ៉ាងមានប្រសិទ្ធ ភាពជាមួយនឹងទណ្ឌកម្មនានាដោយបណ្តា ប្រទេសលោកខាងលិច។

ក្នុងនោះគម្រោងជាច្រើនដូចជា Kovyktinskoe, the Power of Siberia 2 និងគម្រោង The Far Easter ជាដើមនឹងអាចបន្តបង្កើនការផ្គត់ផ្គង់ហ្គាសទៅ ភាគខាងកើតដែលជាតំបន់អាស៊ីរហូត ទៅដល់ ៤៨ពាន់លានម៉ែត្រគូបយ៉ាងឆាប់បំផុតត្រឹមដើមឆ្នាំ២០២៥ និង៨៨ ពាន់លានម៉ែត្រគូត្រឹមឆ្នាំ២០៣០ ខណៈដែលគម្រោងផលិតហ្គាសរាវនៅតំបន់ Yamal នឹងអាចបង្កើនការផលិតហ្គាសរាវដល់ទៅ៧០ ពាន់លានម៉ែត្រគូប៕

ប្រែសម្រួល៖ស៊ុនលី

To Top