ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ ដោយសារវីរុសឆ្លង កូរ៉ូណា កើនឡើងខ្ពស់ជាងការផ្ទុះជំងឺ SARS កាលពីឆ្នាំ២០០៣ (វីដេអូ)

ចំនួនអ្នកស្លាប់ ដោយសារវីរុសឆ្លង កូរ៉ូណា កើនឡើងខ្ពស់ជាងការផ្ទុះជំងឺ SARS កាលពីឆ្នាំ២០០៣

ចំនួនអ្នកស្លាប់ ដោយសារវីរុសឆ្លង កូរ៉ូណា កើនឡើងខ្ពស់ជាងការផ្ទុះជំងឺ SARS កាលពីឆ្នាំ២០០៣https://www.dap-news.com/international/2020/02/03/30004/

Posted by Dap_News_Website on Monday, February 3, 2020

ប៉េកាំង៖ អាជ្ញាធរសុខាភិបាលបានឲ្យដឹងនៅថ្ងៃច័ន្ទ នេះថា ចំនួនអ្នកស្លាប់ដោយសារវីរុសថ្មីនៅក្នុងប្រទេសចិន បានកើនឡើងដល់ ៣៦១ នាក់ដែលជាចំនួនច្រើនជាងការផ្ទុះជំងឺ SARS នៅចន្លោះឆ្នាំ ២០០២ និង ២០០៣ នៅលើដីគោករបស់ខ្លួន។

គណៈកម្មាធិការសុខភាពជាតិរបស់ប្រទេសចិន បានឲ្យដឹងថាការស្លាប់បានកើនឡើងចំនួន ៥៧ នាក់ពីថ្ងៃមុនខណៈពេលដែលចំនួននៃការឆ្លងមានចំនួន ១៧ ២០៥ នាក់កើនឡើងចំនួន ២,២២៩ នាក់។

ក្នុងចំណោមអ្នកស្លាប់ថ្មីមាន ៥៦ នាក់នៅខេត្តហ៊ូប៉ីដែលរដ្ឋធានីវូហាន់ ជាចំណុចកណ្តាលនៃវីរុស និងមួយទៀតនៅភាគនិរតីទីក្រុងឆុងឈីង។

ការផ្ទុះជំងឺ SARS ឬរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវបានសម្លាប់មនុស្ស ៣៤៩ នាក់នៅចិនដីគោក និង ៧៧៤ នាក់នៅទូទាំងពិភពលោក កាលពីចន្លោះឆ្នាំ២០០២ និង២០០៣។

វីរុសថ្មីនេះបានឆ្លងដល់មនុស្សច្រើនជាងវីរុស SARS ក្នុងកំឡុងពេលផ្ទុះឡើងដែលក្នុងនោះមនុស្សប្រមាណ ៨.០០០ នាក់ត្រូវបានរងគ្រោះទូទាំងពិភពលោក។

អង្គការសុខភាពពិភពលោក បានប្រកាសកាលពីសប្តាហ៍មុនថា ការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសនេះ គឺជាភាពអាសន្នផ្នែក​ សុខភាពសាធារណៈនៃការ ព្រួយបារម្ភរបស់អន្តរជាតិ៕
ដោយ ឈូក បូរ៉ា

To Top