ឡុងដ៌៖ ចក្រភពអង់គ្លេសបានយល់ព្រម លើកិច្ចព្រមព្រៀងថ្មីមួយ ជាមួយសហភាពអឺរ៉ុប និងប្រទេសជិតខាងនៅសមុទ្រខាងជើង យល់ព្រមលើកិច្ចព្រមព្រៀង ជាមួយប្រទេសជិតខាងអឺរ៉ុប ស្តីពីការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ។
រដ្ឋមន្ត្រីរដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា វិធានការនេះគឺ “ចាំបាច់” សម្រាប់ការផ្តល់គោលដៅសូន្យ របស់ចក្រភពអង់គ្លេស និងការពង្រឹងសន្តិសុខថាមពល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។
រដ្ឋមន្ត្រីបម្រែបម្រួលអាកាសធាតុ លោក Graham Stuart បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង បឋមកាលពីថ្ងៃអាទិត្យ។ ដោយការវិនិយោគថាមពលកកើតឡើងវិញ ដើម្បីលើសការចំណាយប្រេង និងឧស្ម័ននៅឆ្នាំ២០២២។
វាអនុញ្ញាតឱ្យចក្រភពអង់គ្លេស ធ្វើការជាមួយកិច្ចសហប្រតិបត្តិការ ថាមពលសមុទ្រខាងជើង ដែលរួមមានគណៈកម្មការអឺរ៉ុប ដើម្បីបង្កើតគម្រោងដែលអាច កើតឡើងវិញបាន ជាពិសេសបណ្តាញតភ្ជាប់ថាមពល និងកសិដ្ឋានខ្យល់។
កិច្ចព្រមព្រៀងនេះតំណាងឱ្យការ បន្តទំនាក់ទំនងរបស់ចក្រភពអង់គ្លេសជាមួយ NSEC បន្ទាប់ពី Brexit ។ ចក្រភពអង់គ្លេស នឹងមិនទទួលបានសមាជិកភាព របស់ខ្លួនឡើងវិញនោះទេ ប៉ុន្តែគណៈកម្មការអឺរ៉ុបបានឲ្យដឆងថា ខ្លួននឹងទទួលបានអត្ថប្រយោជន៍ពី “ក្របខ័ណ្ឌដែលមានសិទ្ធិ សម្រាប់កិច្ចសហប្រតិបត្តិការ” ៕
ប្រែសម្រួល ឈូក បូរ៉ា