សេអ៊ូល៖ លោក Hong Nam-ki រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបានឲ្យដឹងនៅថ្ងៃចន្ទនេះថា ការរីករាលដាលយ៉ាងឆាប់រហ័សនៃមេរោគឆ្លងវីរុសកូរ៉ូណា នេះត្រូវបានគេរំពឹងថា នឹងដាក់បន្ទុកទៅលើសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង លើកលែងតែការរីករាលដាលត្រូវបានការពារយ៉ាងឆាប់រហ័សដូចគ្នា។
លោក បានប្រាប់កិច្ចប្រជុំមួយជាមួយរដ្ឋមន្រ្តីពាក់ព័ន្ធ នឹងសេដ្ឋកិច្ចកាលពីដើមថ្ងៃនេះថា ការរីករាលដាលនៃវីរុសនេះមានផលប៉ះពាល់តិចតួច ដល់សេដ្ឋកិច្ចកូរ៉េ ប៉ុន្តែវាពិបាកក្នុងការកំណត់ថា តើវីរុសនេះនឹងជះឥទ្ធិពលដល់ សេដ្ឋកិច្ចរបស់ប្រទេសយ៉ាងដូចម្តេច។
លោកហុងបានបញ្ជាក់បន្ថែមថា “មានលទ្ធភាពខ្ពស់ ដែលស្ថានភាពនេះអាចធ្វើឱ្យសេដ្ឋកិច្ចចិនធ្លាក់ចុះ ក្នុងករណីនេះវានឹងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចពិភពលោក”៕
ដោយ ឈូក បូរ៉ា