ព័ត៌មានអន្តរជាតិ

មេដឹកនាំរុស្ស៊ី ពិភាក្សាជាមួយនឹង មេដឹកនាំបេឡារូស នៅក្នុងទីក្រុង Minsk

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃចន្ទបានបើកជំនួប ជាមួយនឹងប្រធានាធិបតីបេឡេរូសលោក Alexander ​Lukashenko ដើម្បីអាចបង្កើនកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។

នៅក្នុងអំឡុងនៃ ដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Minsk នោះផងដែរមេដឹកនាំទាំងពីរ ក៏បានពិភាក្សាគ្នាអំពីបញ្ហាសេដ្ឋកិច្ច វប្បធម៍មនុស្សធម៍ និងជាពិសេសបញ្ហាសន្តិសុខ និងវិស័យការពារជាតិ។

រុស្សីនិងបេឡារូសបាន ហៅទំនាក់ទំនងរវាងគ្នាគឺជា សម្ព័ន្ធមិត្ត និងដៃគូយុទ្ធសាស្ត្រជិតស្និទ្ធបំផុតហើយ លោក Putin បានលើកឡើងថា រុស្ស៊ី និងបេឡារុស កំពុងបន្តធ្វើឱ្យសមាហរណកម្ម សេដ្ឋកិច្ចស៊ីជម្រៅ រួមគ្នាទប់ទល់នឹងសម្ពាធដាក់
ទណ្ឌកម្ម និងសម្របសម្រួលជំហាន ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃការរឹតបន្តឹងរបស់លោកខាងលិច។

គួរឲ្យដឹងដែរថាទំហំពាណិជ្ជកម្មទ្វេភាគី រុស្សី បេឡារុសនឹងអាចកើនឡើងដល់ទៅជាង ៤០ពាន់លានដុល្លារអាមេរិក នៅចុងឆ្នាំនេះ ខណៈដែលរុស្ស៊ីនៅតែជា វិនិយោគិនធំបំផុតនៅក្នុងសេដ្ឋកិច្ចបេឡារុស្ស ដែលមានទំហំប្រមាណជាង ៤ពាន់លានដុល្លារ៕

ប្រែសម្រួល៖ ស៊ុន លី

To Top