ព័ត៌មានជាតិ

លទ្ធផលប្រឡងបាក់ឌុប នឹងប្រកាសនៅថ្ងៃស្អែក សម្រាប់ភ្នំពេញ-កណ្ដាល

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា លទ្ធផលប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងប្រកាសនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ សម្រាប់រាជធានីភ្នំពេញ-កណ្ដាល ខណៈបណ្ដាខេត្តនានា នៅថ្ងៃទី២៣ ធ្នូ ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នាថ្ងៃទី២ ធ្នូ បានឱ្យដឹងថា «លទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៥ ធ្នូ ២០២២ នឹងប្រកាសនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ-កណ្ដាល និងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្រាប់បណ្ដាខេត្តផ្សេងទៀត»។

សូមរំលឹកថា ប្រឡងបាក់ឌុប ឆ្នាំ២០២២ បានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនចុះឈ្មោះប្រឡង ចំនួន ១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់, មណ្ឌលប្រឡង ២២១ និងត្រូវជា ៥១៧៤បន្ទប់៕

To Top