ព័ត៌មានជាតិ

សម្តេចតេជោ អំពាវនាវពលរដ្ឋ រួមគ្នាលុបបំបាត់វប្បធម៌ ខ្លាចប៉ូលីសចរាចរណ៍ ជាងគោរពច្បាប់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវនាំគ្នាលុបបំបាត់នូវវប្បធម៌ខ្លាចប៉ូលីសចរាចរណ៍ ដោយនាំគ្នាមកគោរពច្បាប់ចរាចរណ៍វិញ។

ករណីប៉ូលីសចរាចរណ៍ និងប្រជាពលរដ្ឋស្ទើរតែកើតឡើងរាល់ថ្ងៃ ទោះតិចក្តី ច្រើនក្តី ទើបបញ្ហានេះពីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ២២ ធ្នូ សម្ដេចតេជោមានប្រសាសន៍ផ្តាំផ្ញើថា ប៉ូលីសចរាចរណ៍មិនធ្វើអ្វីចំពោះពលរដ្ឋដែលគោរពច្បាប់ចរាចរណ៍ឡើយ ប៉ុន្តែបើសិនពលរដ្ឋគោរពច្បាប់ គឺមិនត្រូវខ្លាចប៉ូលីសឡើយ។

ដូច្នេះសម្ដេចតេជោគូសបញ្ជាក់ថា «ខ្ញុំ សូមអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង រៀនច្បាប់ចរាចរណ៍ ហើយគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ សូមគោរពច្បាប់ចរាចរណ៍ ។ កុំខ្លាច កុំគោរពប៉ូលីសចរាចរណ៍ សូមខ្លាចច្បាប់ចរាចរណ៍ កុំខ្លាចប៉ូលីសចរាចរណ៍។ ឥឡូវ ប្រជាពលរដ្ឋរបស់យើងហាក់បីដូចជា កំពុងតែខ្លាច ជៀសជាងខ្លាចច្បាប់ទៅវិញ ។អីចឹងកន្លែងខ្លះអត់មានប៉ូលីសចរាចរណ៍ជិះម៉ាសេរី ដល់ឃើញប៉ូលីសចរាចរណ៍គាត់ថា ខ្លាច»។

សម្ដេចតេជោបន្ថែមថា ត្រូវកែលម្អប្រជាពលរដ្ឋ ក្នុងការខ្លាចប៉ូលីស ឱ្យមកគោរពច្បាប់ចរាចរណ៍វិញព្រោះ សម្ដេចថា គ្មានអ្នកណាមកស្លាប់ ឬរបួសជំនួសឡើយ ដូច្នេះត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕

To Top