កំពង់ចាម ៖ លោកវេជ្ជបណ្ឌិត មុំ គង់ នាយក ប្រតិបត្តិ អង្គការ ចលនា ដើម្បី សុខភាព កម្ពុជា នៅរសៀល ថ្ងៃ ទី ៣ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ បាននិងកំពុងបេីកវគ្គបណ្ដុះបណ្ដាល អ្នកសារព័ត៌មាន ស្ដីពី ការត្រួតពិនិត្យផលិតផល ថ្នាំជក់។
គោលបំណងនៃការបេីកវគ្គបណ្ដុះបណ្ដាល ដើម្បីបង្ហាញអំពី ផលប៉ះពាល់ដល់សង្គមដែលបង្កដោយការប្រើប្រាស់ផលិត ផលថ្នាំជក់ និងបារីអេឡិចត្រូនិក , វិធានការត្រួតពិនិត្យ
ថ្នាំជក់នៅកម្ពុជា វិសាលភាពនៃវិធានការធៀប ទៅនឹង FCTC និង ចលនាពិភពលោក , វិធីសាស្រ្តទាក់ទាញអតិថិជនថ្មីៗរបស់ឧស្សាហកម្មថ្នាំជក់ ករណីល្មើសច្បាប់របស់ឧស្សាហកម្មថ្នាំជក់ , ជំនឿ និងការពិត ទាក់ទងផលិតផលថ្នាំជក់ និងស្វែងរកលទ្ធភាពដែលអ្នកសារព័ត៍មានអាច រួមចំណែកក្នុងការត្រួតពិនិត្យថ្នាំជក់។
ជារៀងរាល់ឆ្នាំ មនុស្សប្រមាណ ៨លាននាក់បានស្លាប់ដោយសារការប្រើប្រាស់ផលិតផលថ្នាំជក់ ដែលភាគច្រេីននៃអ្នកស្លាប់ស្ថិតនៅប្រទេសដែលមានចំណូលមធ្យម និងទាប។
ជាមួយគ្នានេះសូម្បីតែអ្នកមិនជក់បារី ក៏រងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារតែការស្របផ្សែងបារីពីគេដែរ។ ការស្រូបផ្សែងបារីពីគេបង្កឲ្យមានជំងឺបេះដូង មហារីក និងជំងឺផ្សេ
ងៗ ដែលបង្កឲ្យស្លាប់ប្រមាណ ១.២លាននាក់ក្នុងមួយឆ្នាំៗទូទាំងសកលលោក។
មិនត្រឹមតែប៉ះពាល់ដល់សុខភាព ការប្រើប្រាស់ផលិតផលថ្នាំជក់ក៏បណ្តាលឲ្ប៉ះពាល់សេដ្ឋកិច្ចមានចំនួនប្រមាណ ១.៤ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ៤០%នៃការខាតបង់កើត នៅប្រទេសកំពុងអភិវឌ្ឍន៍ ដែលនេះបានក្លាយជាបន្ទុកធ្ងន់ធ្ងរមួយនាំឲ្យមានភាពក្រីក្រ ។វិធានការដែល មាន ប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាដ៏ធ្ងន់ធ្ងរនេះ ត្រូវបានលើកឡើងនៅក្នុងអនុសញ្ញាស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ របស់អង្គការសុខភាពពិភពលោក ដែល បច្ចុប្បន្នមាន ប្រទេស ១៧៨ បានផ្តល់សច្ចាប័នចូលជាសមាជិក៕
ដោយ អេង ប៊ូឆេង