ព័ត៌មានអន្តរជាតិ

នាវាផ្ទុកយន្តហោះ តែមួយគត់ របស់រុស្ស៊ី ត្រូវភ្លើងឆេះ

បរទេស ៖ នាវាដឹកយន្តហោះចម្បាំងរបស់រុស្ស៊ី ឈ្មោះ Admiral Kuznetsov បានកើតមានអគ្គិភ័យតូចមួយ នេះបើតាមក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ United Shipbuilding Corporation (USC) បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធាន USC លោក Alexey Rakhmanov បានប្រាប់សារព័ត៌មាន RIA Novosti ថា «មានឧបទ្ទវហេតុតូចមួយ ក្នុងអំឡុងពេលជួសជុល ហើយភ្លើងត្រូវបានពន្លត់។ ប្រព័ន្ធពន្លត់អគ្គីភ័យ ដែលពាក់ព័ន្ធទាំងអស់ ដំណើរការបានត្រឹមត្រូវ។ មិនមានការខូចខាត ឬអ្នករងរបួសនោះទេ។

ឧបទ្ទវហេតុនេះកើតឡើងភ្លាមៗ បន្ទាប់ពីក្រុមហ៊ុនសាជីវកម្ម បានប្រកាសថា ការជួសជុលចំណត របស់កប៉ាល់ត្រូវបានបញ្ចប់ ហើយនាវានេះត្រូវបានគេរំពឹងថា នឹងត្រលប់ទៅកងនាវាចរ របស់ប្រទេស នៅឆ្នាំក្រោយវិញ ៕

To Top