ព័ត៌មានអន្តរជាតិ

ក្រុង Zhejiang របស់ចិន រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃជាង ១លាននាក់

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ថា រដ្ឋាភិបាលខេត្តបានឲ្យដឹង នៅថ្ងៃអាទិត្យនេះ ថា ទីក្រុង Zhejiang របស់ប្រទេសចិន ដែលជាខេត្តឧស្សាហកម្មដ៏ធំមួយ នៅជិតទីក្រុងសៀងហៃ កំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងថ្មីជំងឺកូវីដ-១៩ ប្រចាំថ្ងៃចំនួន១លាននាក់ ដែលជាចំនួននេះគេរំពឹងថា នឹងកើនឡើងទ្វេដងនៅថ្ងៃខាងមុខ ។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់ប្រទេសចិន បាននៅពីថ្ងៃអាទិត្យនេះថា ទោះបីជាមានការកើនឡើងនូវ ចំនួនករណីឆ្លងទូទាំងប្រទេសក៏ដោយ ក៏ប្រទេសចិន បានរាយការណ៍ថា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ដែរ នៅលើទឹកដីគោកក្នុងរយៈពេល ៥ថ្ងៃរហូតដល់ថ្ងៃសៅរ៍ ។

ប្រជាពលរដ្ឋ និងអ្នកជំនាញបានអំពាវនាវឱ្យ មានទិន្នន័យត្រឹមត្រូវបន្ថែមទៀត ខណៈដែលការឆ្លងបានកើនឡើង បន្ទាប់ពីទីក្រុងប៉េកាំង បានធ្វើការផ្លាស់ប្តូរយ៉ាងទូលំទូលាយ ចំពោះគោលនយោបាយកូវីដសូន្យ ដែលបានធ្វើឱ្យពលរដ្ឋរបស់ខ្លួន រាប់រយលាននាក់ស្ថិតនៅក្រោមការ បិទខ្ទប់ឥតឈប់ឈរ និងបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ ។

គួរបញ្ជាក់ថា តួលេខទូទាំងប្រទេសបានមកពីប្រទេសចិន ដែលមិនពេញលេញនាពេលកន្លងមក ខណៈដែលគណៈកម្មការសុខភាពជាតិ បានបញ្ឈប់ការរាយការណ៍ ពីការឆ្លងដោយរោគសញ្ញា ដែលធ្វើឱ្យវាពិបាកក្នុងការតាមដានករណីឆ្លង ។ នៅថ្ងៃអាទិត្យនេះ គណៈកម្មាការបាន បញ្ឈប់ការរាយការណ៍អំពីតួលេខប្រចាំថ្ងៃ ដែលខាងមជ្ឈមណ្ឌលតាមដាន និងត្រួតពិនិត្យជំងឺរបស់ប្រទេសចិន បន្ទាប់មកបានបោះពុម្ពផ្សាយ នាពេលកន្លងមក ។

ខេត្ត Zhejiang ស្ថិតក្នុងចំណោមតំបន់មួយចំនួន ដែលប៉ាន់ស្មានការរីករាលដាល នៃការឆ្លងថ្មីៗរបស់ពួកគេ រួមទាំងករណីគ្មានរោគសញ្ញាផងដែរ ។

រដ្ឋាភិបាលខេត្ត Zhejiang បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កម្រិតខ្ពស់នៃការឆ្លងត្រូវបាន គេប៉ាន់ប្រមាណថា នឹងមកដល់មុននៅក្នុងទីក្រុង Zhejiang ហើយនឹងឈានចូលដល់ដំណាក់កាល នៃការកើនឡើងនៅជុំវិញថ្ងៃបុណ្យចូលឆ្នាំថ្មី ក្នុងអំឡុងពេលដែលចំនួនអ្នកឆ្លងថ្មីប្រចាំថ្ងៃ នឹងកើនឡើងដល់ ២លាននាក់” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top