ព័ត៌មានអន្តរជាតិ

រុស្ស៊ី៖ សេវាស៊ើបការណ៍ សម្ងាត់របស់អាមេរិក និងក្រុមហ៊ុនឱសថមួយ ជាប់ពាក់ព័ន្ធនឹងកម្មវិធី ជីវយោធានៅអ៊ុយក្រែន

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីមានឯកសារមួយ ដែលមានឈ្មោះមន្ត្រីអាមេរិកសំខាន់ៗ ដែលត្រួតពិនិត្យកម្មវិធីជីវសាស្ត្រ យោធារបស់អ៊ុយក្រែន នេះបើតាមលោក Igor Kirillov ប្រធានកងកម្លាំងការពារវិទ្យុសកម្ម គីមី និងជីវសាស្រ្តនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី។

អ្នកចូលរួមរួមមាន Kenneth Myers អតីតប្រធានទីភ្នាក់ងារកាត់បន្ថយ ការគំរាមកំហែងផ្នែកការពារ ជាមួយក្រសួងការពារជាតិ សហរដ្ឋអាមេរិក។ លោក Tara O’Toole អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន In-Q-Tel ដែលជាក្រុមហ៊ុនបណ្តាក់ទុន ដែលគ្រប់គ្រងដោយទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់កណ្តាល។ លោក ថូម៉ាស ហ្វ្រីដិន អតីតនាយកមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក និងអ្នកផ្សេងទៀត។

យ៉ាងហោចណាស់មនុស្ស ១៦ នាក់បានស្លាប់ និង ៦៤ នាក់បានរងរបួសនៅក្នុងតំបន់ Kherson ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ដោយសារតែជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលកំពុងបន្ត នេះបើតាមការលើកឡើងរបស់លោក Yaroslav Yanushevych អភិបាលនៃតំបន់ Kherson។

លោក Yanushevych បានសរសេរនៅលើ Telegram ថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានបុគ្គលិកសង្គ្រោះបន្ទាន់រដ្ឋ ៣នាក់ ដែលបានស្លាប់ក្នុងអំឡុងពេល ប្រតិបត្តិការបោសសម្អាតមីននៅក្នុងស្រុក Beryslav ។

ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍កាលពីថ្ងៃអាទិត្យថា សហភាពអារ៉ាប់រួម នឹងផ្តល់ម៉ាស៊ីនភ្លើងចំនួន ២៥០០គ្រឿងដល់អ៊ុយក្រែន ដើម្បីជួយដោះស្រាយបញ្ហា កង្វះអគ្គិសនីនៅក្នុងប្រទេសនេះ។

ទីភ្នាក់ងារនេះបានឲ្យដឹងថា ម៉ាស៊ីនភ្លើងក្នុងគ្រួសារនីមួយៗ មានថាមពលពី ៣,៥ ទៅ ៨ គីឡូវ៉ាត់ នឹងជួយជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែន ទប់ទល់នឹងវិបត្តិថាមពល ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top