ព័ត៌មានជាតិ

ពលរដ្ឋខ្មែរ ស្លាប់ដោយសារថ្នាំជក់ ជាង១ម៉ឺននាក់ រៀងរាល់ឆ្នាំ និងខាតបង់សេដ្ឋកិច្ចជាង ៦០០ លានដុល្លារ

ភ្នំពេញ៖  លោក មុំ គង់ នាយកប្រតិបត្តិ អង្គការចលនាដើម្បី សុខភាព កម្ពុជាបានអះអាងថាមានប្រជាពលរដ្ឋខ្មែរស្លាប់ដោយសារ ផលិតផលថ្នាំជក់ ១៥០០០នាក់  ជារៀងរាល់ឆ្នាំ  ព្រមទាំងខាតបង់ សេដ្ឋកិច្ចជាតិ  ជាង៦០០លានដុល្លារផងដែរ។

ក្នុងវគ្គបណ្ដុះបណ្ដាល  អ្នកសារព័ត៌មានស្ដីពី  ការត្រួតពិនិត្យផលិតផលថ្នាំជក់  នៅថ្ងៃទី៣ ខែកុម្ភៈ  ឆ្នាំ២០២០   លោកមុំ គង់  មានប្រសាសន៍ថា  “ឆ្នាំ២០១៩  ប្រជាជនកម្ពុជាស្លាប់ដោយ សារផលិតផល ថ្នាំជក់ ១៥០០០នាក់  ជារៀងរាល់ឆ្នាំ   និងខាតបង់សេដ្ឋកិច្ច  ជាង៦០០លានដុល្លារ”។

ដេីម្បីកាត់បន្ថយការប្រេីប្រាស់  ផលិតផល ថ្នាំជក់  ព្រមទាំងអនុវត្តច្បាប់  ស្ដីពី  ការត្រួតពិនិត្យ ផលិតផល ថ្នាំជក់   ដែល កម្ពុជា អនុវត្តតាំងពីឆ្នាំ២០១៥មក  នាយកប្រតិបត្តិ   អង្គការ ចលនាដើម្បីសុខភាពកម្ពុជា  ផ្ដល់អនុសាសន៍ មួយចំនួន  រួមមាន  ៖ទី១-ហាមឃាត់ ទាំងស្រុង  ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់  ,ទី២-តំឡេីងពន្ធផលិតផលថ្នាំជក់  ឲ្យបានដល់កម្រិតមួយដែលធ្វេីឲ្យចំណេញដល់សេដ្ឋកិច្ច  និងកាត់បន្ថយគ្រោះថ្នាក់ដោយប្រេីប្រាស់ថ្នាំជក់ ផង  ,ទី៣-អប់រំ ប្រជាពលរដ្ឋ ឲ្យយល់ដឹង  អំពីផលវិបាក់  នៃការប្រេីប្រាស់ថ្នាំជក់  និងទី៤-ហាមឃាត់មិនជក់បារី  កន្លែងធ្វេី កា រ  កន្លែងសាធារណការ  និងភោជនីយដ្ឋាន  ជាដេីម៕ដោយ៖ អេង ប៊ូឆេង

To Top