ព័ត៌មានអន្តរជាតិ

ព្យុះទឹកកក បណ្តាលឲ្យពលរដ្ឋអាមេរិក ស្លាប់មានចំនួនកើនឡើង

បរទេស៖ ព្យុះរដូវរងារដែលមាន សីតុណ្ហភាពត្រជាក់យ៉ាងខ្លាំង បានវាយបោកបក់ទៅលើតំបន់ជាច្រើន ស្ទើរតែពាក់កណ្តាលនៃ ប្រទេសអាមេរិកតាំងតែពីចុងសប្តាហ៍នោះ បានធ្វើឲ្យមនុស្សស្លាប់ កើនឡើងទៅដល់យ៉ាងហោចណាស់ ៤៩នាក់មកហើយ ខណៈដែលក្នុងនោះ ២៧នាក់ គឺជាអ្នករស់នៅភាគខាងលិច ទីក្រុងញូវយ៉ក។

ព្យុះដែលជាការជួបគ្នា រវាងខ្យល់ត្រជាក់មកពី តំបន់ភាគខាងត្បូង និងខ្យល់ស្ងួតមកពីភាងខាងជើង និងឆ្ពោះតំរង់ទៅកាន់ឆ្នេរភាគខាងកើត នៃប្រទេសក្បែរទៅនឹងព្រំដែន នៃប្រទេសកាណាដាផង និងព្រំដែនជាមួយនឹងមិកស៊ិកូផង និងបានបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងក្លា នៅតំបន់មួយចំនួន និងតំបន់ខ្លះទៀតធ្លាក់ព្រិលខ្លាំង។

ក្រៅតែពីមនុស្សស្លាប់ហើយនោះ ព្រិលធ្លាក់យ៉ាងក្រាសកំពស់ដល់ទៅ ១,២៥ម៉ែត្រ បានគ្របដណ្តប់និងវាយប្រហារទីកន្លែងជាច្រើន ធ្វើឲ្យជាប់គាំងការធ្វើដំណើរ គ្រប់មធ្យោបាយទាំងរថយន្ត រហូតទៅដល់យន្តហោះ ខណៈដែលផ្ទះសំបែងជាច្រើនបាន ជាប់គាំងនៅពីខាងក្នុងផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top