ព័ត៌មានជាតិ

សម្តេច ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំ ឆ្លងសេចក្តីព្រាងច្បាប់ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ។

សូមរំលឹកថា ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា កាលពីថ្ងៃទី២៧ ធ្នូ សម្តេចក្រឡាហោម ស ខេង បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាល នឹងធ្វើវិសោធនកម្មច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដោយនឹងតម្រូវឲ្យអ្នកបើកបរ យានយន្តគ្រប់ប្រភេទទាំង អស់ធ្វើតេស្តរកសារធាតុញៀន ប៉ុន្តែមិនទាន់កំណត់ថា នឹងត្រូវធ្វើតេស្តប៉ុន្មានដងក្នុងរយៈពេលមួយឆ្នាំ។

សម្ដេច បន្ដថា ការធ្វើតេស្តរកសារធាតុញៀន ដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទនេះ គឺដើម្បីបង្ការ និងទប់ស្កាត់ការប្រើប្រាស់ សារធាតុញៀន និងដើម្បីកាត់បន្ថយការ គ្រោះថ្នាក់ចរាចណ៍នៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ខណៈបញ្ហាគ្រឿងញៀន និងបញ្ហាចរាចណ៍នេះបានកំពុង មានកង្វល់យ៉ាងខ្លាំងនៅកម្ពុជានេះ ៕

To Top