ព័ត៌មានអន្តរជាតិ

លោក Putin ៖ ទំនាក់ទំនងពាណិជ្ជកម្ម រវាងរុស្សី និងបណ្តាប្រទេស CIS មានកំណើន ដល់១០០ពាន់លានដុល្លារ

បរទេស ៖ យោងតាមការប្រកាស ដោយលោកប្រធានាធិបតីរុស្សី Vladimir Putin កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ទំហំពាណិជ្ជកម្ម រវាងប្រទេសរុស្សី និងប្រទេសអតីសមាជិក របស់សហភាពសូវៀត និង បច្ចុប្បន្នត្រូវបានគេហៅថាCommonwealth of Independent States (CIS)បានកើនឡើង ទៅដល់១០០ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២២នេះ ។

អតីតប្រទេស CIS ដែលបានបែកបាក់ ក្រោយការដួលរលំ របស់ហសភាពសូវៀតឆ្នាំ១៩៩១ នោះរួមមាន Armenia, Azerbaijan, Belarus, Kazakhstan, Kyrgyzstan, Moldova, Tajikistanនិង Uzberkistan ដែលផ្ទៃក្រឡាប្រទេសទាំងនោះ បូកបញ្ចូលគ្នា មានទៅដល់ជាង២០លានម៉ែត្រការ៉េ ជាមួយនឹងប្រជាពលរដ្ឋប្រមាន ជាជាង២៤០លាននាក់។

មេដឹកនាំរុស្សីរូបនេះ បានធ្វើការសេចក្តីថ្លែងការណ៍ ទៅកាន់បណ្តាសមាជិកប្រទេស CIS ផ្សេងទៀតនាទីក្រុង St. Petersburg កាលពីដើមសប្តាហ៍កន្លងមក ចំពោះរបាយការណ៍ទាំងនេះ និងបានបញ្ជាក់ថាបណ្តាប្រទេស ទាំងនោះមានការ ប្តេជ្ញាចិត្តរួមគ្នា ក្នុងការបង្កើន កិច្ចសហប្រតិបត្តិការ រវាងគ្នាបន្ថែមទៀត ដើម្បីបម្រើប្រយោន៍ជូនប្រទេស និង ប្រជាពលរដ្ឋរបស់ខ្លួន ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top