ព័ត៌មានអន្តរជាតិ

ផ្សារហ៊ុន របស់ប្រទេសចិន ធ្លាក់ចុះយ៉ាងគំហុក គិតជាទឹកប្រាក់អស់ ៤២០ពាន់លានដុល្លារ ខណៈវីរុសសម្លាប់ មនុស្សកើនឡើង

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ថា ចំនួននៃអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសចិន បានកើនឡើង ដល់៣៦១នាក់ ហើយផ្សារហ៊ុន និងទីផ្សារផលិតលផល បានធ្លាក់ចុះយ៉ាងគំហុក នៅត្រឹមថ្ងៃចន្ទនេះ ខណៈដែលក្រុម អ្នកវិនិយោគិន ជាច្រើនបានព្យាយាម ដើម្បីរក្សាទ្រព្យសម្បត្តិ ឲ្យមានសុវត្ថិភាព នៅក្នុងដំណើរការ ពាណិជ្ជកម្មជាលើកដំបូង ក្រោយពីបានបន្លាយពេល ឈប់សម្រាក ពីការចូលឆ្នាំប្រពៃណីចិន ។

ទីផ្សារហ៊ុន និងទីផ្សារលក់ផលិតផល បានធ្លាក់ចុះ គិតជាទឹកប្រាក់ ៤២០ពាន់លានដុល្លារអាមេរិក ដែលជាការថយចុះ លើកដំបូងសម្រាប់ ទីផ្សារហ៊ុន របស់ប្រទេសចិន នៅក្នុងរដូវកាល ដំបូងគិត ចាប់ពីថ្ងៃទី២៣ ខែមករាមកដល់ពេលនេះ នៅពេលដែលមានករណី ផ្ទុះវត្តមានវីរុសថ្មី ដែលបានសម្លាប់ មនុស្ស១៧នាក់ នៅក្នុងក្រុងវ៉ូហាន ខេត្ត ហឺប៉ី ។

គិតត្រឹមពេលថ្ងៃត្រង់ ភាគហ៊ុនដែលបង្ហាញ ក្នុងតារាងរបស់ផ្សារហ៊ុន Shanghai បានធ្លាក់ចុះ៨ភាគរយ ដែលជាតួលេខទាបបំផុត ធៀបនឹងកាលពី៤ឆ្នាំមុន ។

ទីផ្សារពាណិជ្ជកម្ម នៅក្រុងសៀងហៃ ដែលរួមមាន ប្រេង ដែកថែប ទង់ដែង និងសម្ភារៈប្រើប្រាស់ដែលជាវត្ថុទន់ បានធ្លាក់ចុះយ៉ាងគំហុកដែរ ដែលបង្កផលប៉ះពាល់ ដោយសារតម្លៃ ទីផ្សារនៅលើពិភពលោក ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top