បាត់ដំបង៖ ក្រុម The Forest FC បានក្លាយជាជើងឯកមណ្ឌលបាត់ដំបង បន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់ FC CROWN (A) ប្រផិតប្រផើយក្នុងលទ្ធផល ២ទល់១វគ្គផ្តាច់ព្រ័ត្រ ការប្រកួត Tiger Street Football 2020 កាលពីថ្ងៃទី២ ខែកុម្ភៈ នៅទីលានកីឡដ្ឋាន វាលបែកចាន ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
កីឡាករ វុធ ដេវីត ប្រធានក្រុម The Forest FC បានលើកឡើងថា ការគ្រងតំណែងជើងឯកលើកទី១នេះវាជាមោទនៈភាពមួយសម្រាប់ក្រុម The Forest FC ខណៈ២លើកកន្លងមក បានត្រឹមលេខ៤ប៉ុណ្ណោះ។ ការគ្រងតំណែងជើងឯកលើកដំបូងនេះ ប្រធានក្រុម The Forest FC បានប្តេជ្ញាចិត្តខិតខំ ហ្វឹកហាត់ពង្រឹងសមត្ថភាព ក្រុមបន្ថែមទៀត ដើម្បីលេងឲ្យ ស៊ីសង្វាក់គ្នានៅវគ្គ ផ្តាច់ព្រ័ត្រនៅរាធានីភ្នំពេញ ឈានទៅក្រសោបតំណែងជើងឯក Tiger Street Football 2020 លើកមុខមាត់ខេត្តបាត់ដំបង។
សម្រាប់ជ័យលាភីមណ្ឌលបាត់ដំបងនេះ ដែលជាមណ្ឌលទី៤ ក្រុមដែលប្រជែងបានចំណាត់ថ្នាក់លេខ១ The Forest FC ទទួលបានថវិការ ១៥០០ ដុល្លារ ក្រុមលេខ២បានទៅលើ FC CROWN (A) ទទួលបានថវិការ ១០០០ ដុល្លារ ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម Norea Team ទទួលបានថវិការ ៥០០ ដុល្លារ និងលេខ៤បានទៅលើក្រុម យុវជនដាំស្ពៃ ទទួលបានថវិការ ២០០ដុល្លារ។
ព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌលបាត់ដំបង ដែលជាមណ្ឌលទី៤នេះ ជ្រើសរើសយក១០ក្រុមឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២៩ ខែកុម្ភះ ដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។ ក្រុមដែលគ្រងដំណែងជើងឯក Tiger Street Football 2020 និងមានឱកាសជួបផ្ទាល់ជាមួយ លោក Rio Ferdinand ផងដែរ។
បន្ទាប់ពីបញ្ចប់មណ្ឌលបាត់ដំបង ដែលជាមណ្ឌលទី៤នេះ មណ្ឌលបន្ទាប់ គឺមណ្ឌលកំពង់ចាម ដែលមាន៦ខេត្តចូលរួម គឺស្ទឹងត្រែងរតនគិរី មណ្ឌលគិរី ក្រចេះ ព្រៃវែង ស្វាយរៀង ដាក់ពាក្យនៅមណ្ឌលខេត្តកំពង់ចាម ប្រកួតថ្ងៃទី៨ ដល់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Tiger Street Football 2020 បន្ទាប់ពីមណ្ឌលទី៥ មណ្ឌលកំពង់ចាម និងបន្តទៅមណ្ឌលទី៦ មណ្ឌលខេត្តកំពត ដែលមាន៤ខេត្តចូលរួម គឺព្រះសីហនុ កែប កោះកុង និងកំពតម្ចាស់ផ្ទះ ដំណើរការប្រកួតនៅថ្ងៃទី១៥ ដល់ ថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២០៕
ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ!