សៅប៉ូឡូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ថា លោក Pele ដែលជាកីឡាករបាល់ទាត់ប្រេស៊ីលដ៏ល្បីល្បាញដែលបានងើបពីភាពក្រីក្រដោយជើងទទេរក្លាយជាអត្តពលិកដ៏អស្ចារ្យនិងល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើបបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ក្នុងវ័យ៨២ឆ្នាំ ។
មន្ទីរពេទ្យ Albert Einstein នៅក្រុង Sao Paulo ជាកន្លែងដែលលោក Pele កំពុងទទួលការព្យាបាលបានបញ្ជាក់ថា គាត់បានស្លាប់នៅម៉ោង៣និង២៧នាទីរសៀល “ដោយសារតែសរីរាង្គជាច្រើនដែល បណ្តាលមកពីការវិវត្ត នៃជំងឺមហារីកពោះវៀនដែលទាក់ទងនឹងស្ថានភាពសុខភាពពីមុនរបស់គាត់” ។
ការស្លាប់របស់បុរសតែម្នាក់គត់ដែលឈ្នះ World Cup ៣ដងក្នុងនាមជាកីឡាករត្រូវបានបញ្ជាក់នៅលើគណនី Instagram របស់គាត់ ។
ខាងមន្ទីរពេទ្យបានឲ្យដឹងថា “ការបំផុសគំនិត និងសេចក្តីស្រឡាញ់បានសម្គាល់ដំណើររបស់ស្តេចបាល់ទាត់ Pele ដែលបានធ្វើមរណភាពដោយភាពស្ងប់ស្ងាត់នៅថ្ងៃនេះ” ដោយបន្ថែមថា គាត់បានធ្វើឱ្យ ពិភពលោកភ្ញាក់ផ្អើល ជាមួយនឹងភាពប៉ិនប្រសព្វរបស់គាត់ក្នុងអាជីពកីឡា បញ្ឈប់សង្រ្គាម អនុវត្តការងារសង្គមទូទាំងពិភពលោក និងផ្សព្វផ្សាយអ្វីដែលគាត់មាន ភាគច្រើនគេជឿថា ជាការព្យាបាលរាល់បញ្ហាកើតមាន” ។
ការលើកសរសើរពីជុំវិញពិភពលោកនៃកីឡា នយោបាយ និងវប្បធម៌ដ៏ពេញនិយមសម្រាប់តួរអង្គនេះ ដែលបានបង្ហាញពីភាពលេចធ្លោរបស់ប្រទេសប្រេស៊ីលចំពោះហ្គេមដ៏ស្រស់ស្អាត ។
រដ្ឋាភិបាលរបស់ប្រធានាធិបតី Jair Bolsonaro ដែលលាលែងចេញពីតំណែងកាលពីថ្ងៃអាទិត្យ បានប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃ ហើយបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Pele គឺជា “ពលរដ្ឋដ៏អស្ចារ្យ និងជាអ្នកស្នេហាជាតិ ដោយលើកឈ្មោះប្រទេសប្រេស៊ីលគ្រប់ទីកន្លែងដែលគាត់បានទៅដល់” ។
អ្នកស្នងតំណែងរបស់ Bolsonaro ដែលជាប្រធានាធិបតីជាប់ឆ្នោតលោក Luiz Inacio Lula da Silva បានសរសេរនៅលើ បណ្តាញTwitter ថា “ប្រជាជនប្រេស៊ីល តិចតួចប៉ុណ្ណោះដែលយកឈ្មោះប្រទេសរបស់យើងដូចដែលគាត់បានធ្វើ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា