ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន រងការដាច់ចរន្តអគ្គិសនី ប្រើប្រាស់ធ្ងន់ធ្ងរទៅៗ ក្រោយរុស្ស៊ី វាយប្រហារដោយមីស៊ីល

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ថា ក្រោយពេល ១ថ្ងៃ ដែលប្រទេសរបស់គាត់ទាំងមូល ត្រូវបានវាយប្រហារដោយ មីស៊ីលរបស់រុស្ស៊ី លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានទទួលស្គាល់ថា នៅក្នុងតំបន់ភាគច្រើន កំពុងរងការដាច់ចរន្តអគ្គិសនី ប៉ុន្តែលោកបានថ្លែងថា ការខូចខាតនឹងកាន់តែអាក្រក់ទៅៗ បើគ្មានការការពារដែនអាកាសទេនោះ ។

លោក Zelenskyy បានគូសបញ្ជាក់នៅក្នុងខ្សែវីដេអូមួយ កាលពីយប់ថ្ងៃព្រហស្បតិ៍ បានថ្លែងថា បញ្ជាការដែនអាកាសនៅភាគកណ្តាល ភាគខាងត្បូង ភាគខាងកើត និងភាគខាងលិចនៃប្រទេសអ៊ុយក្រែន បានបាញ់ទម្លាក់មីស៊ីលរុស្ស៊ីចំនួន ៥៤គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ១១គ្រឿង នៅក្នុងអំឡុងពេលនៃការវាយលុក ពីលើអាកាសដ៏ធំបំផុតរបស់រុស្ស៊ី ចាប់តាំងពីប្រទេសនេះបានចាប់ផ្តើម បង្កសង្គ្រាមឡើងកាលពីខែកុម្ភៈ។

លោក Zelenskyy បានថ្លែងថា តំបន់ដែលការបាត់បង់ការគ្រប់គ្រងមាន “ការលំបាកជាពិសេស” រួមមានរដ្ឋធានី Kyiv Odesa និងក្រុង Kherson នៅភាគខាងត្បូង និងតំបន់ជុំវិញ និងតំបន់ជុំវិញ Lviv ជិតព្រំដែនខាងលិចជាមួយប៉ូឡូញ ។

លោកបានថ្លែងថា “ប៉ុន្តែនេះគ្មានអ្វីប្រៀបធៀបទៅនឹង អ្វីដែលអាចកើតឡើងទេ ប្រសិនបើវាមិនមែនសម្រាប់ ទាហានប្រឆាំងយន្តហោះ និងការការពារដែនអាកាស ដ៏ក្លាហានរបស់យើង” ។

ក្រសួងការពារជាតិបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អគារលំនៅដ្ឋានជាង១៨កន្លែង និងការដំឡើងហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗចំនួន១០ ត្រូវបានបំផ្លាញនៅក្នុងការ វាយប្រហារចុងក្រោយនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top