ប៉េកាំង៖ ប្រទេសចិន នៅថ្ងៃសុក្រនេះបានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការលក់អាវុធទៅឱ្យ និងទំនាក់ទំនងយោធាជាមួយតំបន់តៃវ៉ាន់របស់ប្រទេសចិន និងបញ្ឈប់ការបង្កើតកត្តាថ្មី ដែលអាចនាំឱ្យមានភាពតានតឹងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ថា “ប្រទេសចិននឹងធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ខ្លួន”។
លោកបានសង្កត់ធ្ងន់ថា ចិនតែងតែប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការលក់អាវុធរបស់អាមេរិកទៅឲ្យតំបន់តៃវ៉ាន់របស់ចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Wang បានលើកឡើងថា ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកគោរពតាមគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមរវាងចិន-អាមេរិកទាំង៣ និងធ្វើសកម្មភាពដោយស្មោះស្ម័គ្រលើការប្តេជ្ញាចិត្តដែលធ្វើឡើងដោយថ្នាក់ដឹកនាំសហរដ្ឋអាមេរិក ដែលមិនគាំទ្រ “ឯករាជ្យភាពតៃវ៉ាន់”៕ប្រែសម្រួល ឈូក បូរ៉ា