ព័ត៌មានអន្តរជាតិ

អ្នកជំងឺរលាកសួតទី២ហើយ ដែលវៀតណាមព្យាបាលជា និងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ខណៈវៀតណាមបន្តរកឃើញ អ្នកឆ្លងទី៩

បរទេស៖ បុរសជនជាតិចិនម្នាក់ដែលឆ្លងជំងឺរលាកសួត បង្កឡើងដោយវីរុសកូរ៉ូណាវីរុសនៅប្រទេសវៀតណាម ត្រូវបានគេអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យសៃហ្គន។ អ្នកជំងឺរូបនេះឈ្មោះ Li Zichao អាយុ ២៨ ឆ្នាំ ត្រូវបានអនុញ្ញាតឱ្យចេញ ពីមន្ទីរពេទ្យជោរៃក្នុងទីក្រុងហូជីមិញ នៅព្រឹកថ្ងៃអង្គារនេះ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា លោក Li ត្រូវបានគេធ្វើតេស្តិ៍ជាមួនឹងលទ្ធផលអវិជ្ជមានចំពោះមេរោគរលាកប្រព័ន្ធផ្លូវដង្ហើម nCoV ចំនួន ៤ ដងចាប់តាំងពីថ្ងៃទី ២៧ ខែមករា គឺ ៤ ថ្ងៃបន្ទាប់ពីគាត់ត្រូវបានគេអះអាងថាបានឆ្លងមេរោគ nCoV ។

យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលវៀតណាម បាននិយាយនៅថ្ងៃអង្គារថា កម្មករអាយុ ៣០ ឆ្នាំម្នាក់នៅភាគខាងជើងខេត្ត វិញហ្វុក ដែលត្រឡប់មកពីទីក្រុង វូហាន នៃប្រទេសចិន ត្រូវបានគេធ្វើតេស្ត៍រកឃើញថា មានផ្ទុកវីរុសរលាកផ្លូវដង្ហើមថ្មីនេះ។

នេះជាករណីឆ្លងវីរុសទី ៩ ហើយនៅក្នុងប្រទេសវៀតណាម ដែលបានសម្លាប់មនុស្ស ៤២៦ នាក់គិតត្រឹមព្រឹកថ្ងៃអង្គារនេះ។

ចំណែកលោកង្វៀន ទ្រីធុក នាយកមន្ទីរពេទ្យ បាននិយាយថា សុខភាពរបស់គាត់ ឥឡូវស្ថិតក្នុងសភាពធម្មតាហើយ។ ប៉ុន្តែលោក Li Zichao ចង់បន្តស្នាក់នៅមន្ទីរពេទ្យដើម្បីមើលថែឪពុក របស់គាត់ដែលកំពុងឆ្លងជំងឺហើយកំពុង ស្ថិតក្នុងការព្យាបាលនៅឡើយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top