ព័ត៌មានអន្តរជាតិ

អតីតអ្នកការទូត៖ លោក ពូទីន បោះបង់ចោល ភាពជោគជ័យ ២ទសវត្សរ៍របស់លោក ក្នុងសង្គ្រាមអ៊ុយក្រែន

គៀវ៖ យោងតាមលោក Michael McFaul អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ ប្រចាំនៅប្រទេសរុស្ស៊ី បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងតែបោះចោលភាពជោគជ័យ រយៈពេលពីរទសវត្សរ៍ ជាមួយនឹងសង្គ្រាមអ៊ុយក្រែន។

ការ​លើក​ឡើង​របស់​លោក McFaul ធ្វើ​ឡើង​ជាង ១០ ខែ​បន្ទាប់​ពី​មេដឹកនាំ​រុស្ស៊ី ​បាន​បើក​ការ​ឈ្លានពាន​អ៊ុយក្រែន។ លោក ពូទីន សង្ឃឹមសម្រាប់ជ័យជម្នះយ៉ាងឆាប់រហ័ស លើប្រទេសជិតខាងអឺរ៉ុបខាងកើត របស់លោក ប៉ុន្តែទីក្រុងគៀវ បានឆ្លើយតបជាមួយនឹងកិច្ចខិតខំប្រឹងប្រែង ការពារជាតិខ្លាំងជាងការរំពឹងទុក ដែលត្រូវបានពង្រឹងបន្ថែមទៀត ដោយជំនួយមនុស្សធម៌ និងយោធារបស់លោកខាងលិច។

ទោះបីជាមានជួរដ៏ធំរបស់ខ្លួនក៏ដោយ ក៏យោធារបស់រុស្ស៊ី បានតស៊ូដើម្បីសម្រេចបាន នូវគោលដៅសំខាន់ៗ ក្នុងប្រទេសអ៊ុយក្រែន ដែលកងទ័ពរបស់ពួកគេដណ្តើមបានមកវិញ នូវទឹកដី ដែលធ្លាប់កាន់កាប់រាប់ពាន់ម៉ាយ ការ៉េពេញមួយរដូវស្លឹកឈើជ្រុះ។

ឥឡូវនេះលោក ពូទីន ត្រូវបានគេរាយការណ៍ថា កំពុងប្រឈមមុខនឹងសម្ពាធផ្ទៃក្នុង ដើម្បីផ្លាស់ប្តូរដំណើរនៃសង្រ្គាម ចំពេលមានការខាតបង់កាន់តែច្រើនឡើង សូម្បីតែជនជាតិរុស្ស៊ីជាច្រើន នៅតែបន្តគាំទ្រសង្គ្រាមក៏ដោយ។

លោក McFaul ដែលបានបម្រើការ ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសរុស្ស៊ីពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ បានសរសេរនៅលើបណ្ដាញ Twitter របស់លោកកាលពីថ្ងៃសៅរ៍ថា សង្រ្គាមអាចនឹងធ្វើឱ្យបាត់បង់កេរ្តិ៍ដំណែល របស់លោក ពូទីន ក្នុងនាមជាមេដឹកនាំ។

លោកបានចង្អុលទៅផ្នែកជាច្រើន ដែលលោក ពូទីន បានឃើញភាពជោគជ័យពេញមួយអាណត្តិ ប្រធានាធិបតីរបស់លោក រួមទាំងការពង្រឹងសេដ្ឋកិច្ចរបស់ទីក្រុងមូស្គូ និងភាពជោគជ័យ ផ្នែកយោធាពីមុន ដែលឥឡូវនេះគម្រាមកំហែងថា នឹងរលាយសាបសូន្យដោយការបរាជ័យ ដ៏មានសក្តានុពលនៅអ៊ុយក្រែន៕ប្រែសម្រួល ឈូក បូរ៉ា

To Top