ព័ត៌មានអន្តរជាតិ

បទវិភាគ៖ សេដ្ឋកិច្ច និងសង្គមរបស់ចិន មានភាពរស់រវើកឡើងវិញ ជាសន្សឹមៗ

“វិថីតូចធំនៃក្រុងប៉េកាំង លេចចេញការកកស្ទះម្តងទៀត អ្នកទេសចរណ៍នាំគ្នាកក់សំបុត្រយន្តហោះ និងសណ្ឋាគារដើម្បី ធ្វើទេសចរណ៍នៅបរទេស ហើយតាមការប៉ាន់ប្រមាណ សកម្មភាពពាណិជ្ជកម្មនៃ សហគ្រាសនឹងកើនឡើងវិញ ។”
“ចំនួនអ្នកទេសចរណ៍ដែលចូល ស្នាក់នៅសណ្ឋាគារតាមតំបន់រមណីយដ្ឋាន បានកើនឡើងជាច្រើន”។ល។
នេះជាការសង្កេតមើលថ្មីបំផុត ចំពោះប្រទេសចិននៃ ប្រព័ន្ធសារព័ត៌មានដូចជា កាសែត 《Financial Times》 របស់អង់គ្លេសនិងទីភ្នាក់ងារព័ត៌មាន Reuters ជាដើម ។ ខ្លឹមសារដូចជា “ជីវភាពរស់នៅរបស់ប្រជាជនចិន កំពុងមានភាពប្រក្រតីឡើងវិញ” និង “ក្រុងប៉េកាំងនិងក្រុងសៀងហៃ លេចចេញទិដ្ឋភាពដ៏អ៊ូអរ” ជាដើមបានចុះលើទំព័រសំខាន់ៗ ជាច្រើននៃប្រព័ន្ធសារព័ត៌មានបរទេស ។

តើមានប្រសិទ្ធភាពយ៉ាងណា បន្ទាប់ពីចិនកែសម្រួលគោលនយោបាយបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩? មជ្ឈដ្ឋានខាងក្រៅបានយកចិត្តទុកដាក់ កម្រិតខ្ពស់ជាប់រហូតមក ។ នៅដើមឆ្នាំថ្មី ទីក្រុងដែលមានលក្ខណៈតំណាងបំផុតរបស់ចិន ដូចជាក្រុងប៉េកាំងនិងក្រុងសៀងហៃ ជាដើមលេចចេញកម្លាំងរស់រវើកជាថ្មីឡើងវិញ ដែលត្រូវបានគេចាត់ទុកថា ជាសញ្ញាដ៏សំខាន់នៃការស្តារឡើងវិញ យ៉ាងសកម្មរបស់ចិន ។ ទិដ្ឋភាពដ៏មមាញឹកតាមដងវិថី បាននាំមកនូវចំហាយកក់ក្ដៅក្នុងរដូវផ្ការីក ។

ពេលថ្មីៗកន្លងទៅនេះ ប្រទេសចិនបានកែសម្រួល គោលនយោបាយបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ ការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ បានឈានចូលដំណាក់កាលថ្មី ។ ការកែសម្រួលគោលនយោបាយទាំងនេះ គឺយោងទៅលើការយល់ដឹង ចំពោះសារធាតុបង្ករោគនិងជំងឺឆ្លង ព្រមនិងការវិនិច្ឆ័យចំពោះកត្តា៣ចំណុច ពោលគឺ កម្រិតស៊ាំនឹងរោគនៃហ្វូងមនុស្ស សមត្ថភាពឆ្លើយតបនៃ ប្រព័ន្ធសុខាភិបាលនិងវិធានការជ្រៀតជ្រែក នៃសុខាភិបាលសាធារណៈសង្គម ។ បន្ទាប់ពីបានផ្ទុះជំងឺកូវីដ១៩ រយៈពេល៣ឆ្នាំមក ប្រទេសចិនបានដាក់ចេញផែនការបង្ការ និងគ្រប់គ្រងជំងឺឆ្លងជាបន្តបន្ទាប់ចំនួន៩ដង វិធានការកែលម្អចំនួន ២០មាត្រា និងវិធានការកែសម្រួលគោលនយោបាយបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ ចំនួន១០ថ្មី រហូតដល់ការចាប់ផ្តើមអនុវត្ត “ថ្នាក់ B គ្រប់គ្រងតាមថ្នាក់ B” ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣នេះតទៅ វិធានការទាំងនេះសុទ្ធតែបង្ហាញ ឱ្យឃើញនូវការគិតពិចារណាចម្រុះ ចំពោះកត្តាបីចំណុចនេះ ដែលជាការកែសម្រួលដ៏សមរម្យ វិទ្យាសាស្ត្រនិងសមស្រប នឹងស្ថានភាពជាក់ស្តែងនៃការបង្ការ និងគ្រប់គ្រងជំងឺឆ្លងរបស់ចិន ។

ដោយមកពីរដ្ឋាភិបាលចិន តែងតែប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជន ជាអាទិភាពនិងតម្កល់ទុក អាយុជីវិតជាចម្បងជានិច្ច ប្រកាន់ខ្ជាប់ការបង្ការ និងគ្រប់គ្រងជំងឺឆ្លងដោយ វិទ្យាសាស្ត្រនិងចំគោលដៅ កែសម្រួលវិធានការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ តាមបម្រែបម្រួលនៃស្ថានការណ៍ ទើបអាចការពារសុវត្ថិភាពអាយុជីវិត និងសុខភាពរបស់ប្រជាជន ដោយកម្រិតអតិបរមា ទើបទទួលបាននូវប្រទេសចិន ដែលមានទិដ្ឋភាពកក់ក្តៅនិងកម្លាំង រស់រវើកនាពេលបច្ចុប្បន្ននេះ។

ដើរចេញផុតពីស្រមោលខ្មៅនៃជំងឺកូវីដ១៩ គឺមិនយូរមិនឆាប់ឡើយ អ្នកផងទាំងពួងនៅតែកំពុងតស៊ូ ព្យាយាមដើម្បីយកឈ្នះលើយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ។ “ការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ បានឈានចូលដំណាក់កាលថ្មី តែនៅតែជាពេលវេលាដ៏លំបាកដដែល អ្នកផងទាំងពួងសុទ្ធតែខិតខំ ប្រឹងប្រែងដោយមិនងាករេ ដូច្នេះ ពន្លឺភ្លឺស្វាងគឺនៅចំពោះមុខមិនឆ្ងាយប៉ុន្មានទេ ។” ការវិនិច្ឆ័យរបស់លោក Xi Jinping ប្រធានរដ្ឋចិនក្នុងសុន្ទរកថា ជូនពរឆ្នាំថ្មីឆ្នាំសកល២០២៣ បានបំពេញបន្ថែមជំនឿចិត្ត ដ៏មានតម្លៃចំពោះប្រទេសចិន ក៏ដូចជាពិភពលោកផងដែរ ។

អាចប៉ាន់ប្រមាណថា ក្នុងឆ្នាំថ្មីមួយ របៀបរៀបរយខាងសេដ្ឋកិច្ចនិងសង្គមរបស់ចិន នឹងត្រូវរៀបចំឡើងវិញយ៉ាងឆាប់រហ័ស ហើយជីវភាពរស់នៅរបស់ជនជាតិចិន នឹងវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ៕

To Top