បន្ទាប់ពីប្រទេសចិន បានកែសម្រួលគោលនយោបាយ បង្ការជំងឺឆ្លនៅដំណាច់ឆ្នាំ២០២២ សណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងសង្គម ត្រូវបានស្តារឡើងវិញយ៉ាងឆាប់រហ័ស សហគមន៍អន្តរជាតិបានសម្តែង ការស្វាគមន៍ជាទូទៅ ដោយសម្គាល់ឃើញថា ប្រការនេះនឹងជំរុញយ៉ាងសកម្ម ដល់សេដ្ឋកិច្ចសកល ។ ប៉ុន្តែ ប្រទេសមួយចំនួនដូចអាមេរិកជាដើម ដែលធ្លាប់ស្រែកឱ្យចិន “បើកទ្វារ” បច្ចុប្បន្ននេះ បែរជាប្រកាសថា នឹងដាក់ចេញគោលនយោបាយ ដើម្បីដាក់កំហិតលើការចូលដែន របស់អ្នកទេសចរណ៍ចិន ដោយយកលេសថា ស្ថានការណ៍រីករាលដាល នៃជំងឺឆ្លងក្នុងប្រទេសចិន “ប្រហែលនឹងកើតមានវីរុសបម្លែងថ្មី” ។
“គ្មានអត្ថន័យអីសោះ” នាពេលថ្មីៗកន្លងទៅនេះ កាសែត « The Washington Post» បានរិះគន់ដោយដកស្រង់ពាក្យសំដី របស់អ្នកជំនាញផ្នែកជំងឺឆ្លងជាច្រើនរូបថា សេចក្តីសម្រេចចិត្តរបស់ រដ្ឋាភិបាលអាមេរិកនេះ “គ្មានវិទ្យាសាស្ត្រ មិនសមហេតុផល និងមានទិសដៅខុសឆ្គង ” ។ អ្នកវិភាគខ្លះបានវែកញែកថា នេះជាការសម្តែងឆាកល្ខោនជា សមូហភាពលើវិស័យនយោបាយ របស់ប្រទេសមួយចំនួនជាថ្មីម្តងទៀត ក្នុងន័យទម្លាក់កំហុសជំងឺឆ្លង ទៅលើប្រទេសចិនម្តងទៀត ដើម្បីទប់ស្កាត់ និងដាក់ឱ្យប្រទេសចិននៅឯកោ ។
អ្នកផងទាំងពួងនៅចាំច្បាស់ថា ក្នុងរយៈពេលបីឆ្នាំកន្លងមក ប្រទេសមួយចំនួនដូចជាអាមេរិកជាដើម កាន់អាកប្បកិរិយាដែលមាន ភាពបដិបក្ខគ្នានិងខុសឆ្គង ចំពោះគោលនយោបាយបង្ការ និងគ្រប់គ្រងជំងឺឆ្លងរបស់ចិន ហើយជានិច្ចកាល តែងតែចាត់ទុកការបង្ការជំងឺឆ្លង ជាសន្លឹកបៀនយោបាយ ។ ខណៈប្រទេសចិនចាត់ប្រើគោលនយោបាយ បង្ការជំងឺយ៉ាងតឹងរ៉ឹង ក្នុងន័យគាំពារយ៉ាងខ្លាំងនូវ សុខភាពនិងសុវត្ថិភាពរបស់ ប្រជាពលរដ្ឋរបស់ខ្លួន ប្រទេសអាមេរិកនិងអឺរ៉ុបមួយចំនួន បានចោទប្រកាន់ដោយផ្តេសផ្តាស ហើយតែងតែស្រែកថាឱ្យប្រទេសចិន “បើកទ្វារ” បើពុំនោះសោត គឺគ្មានសេរីភាពនិងសិទ្ធិមនុស្ស ។ ប៉ុន្តែបន្ទាប់ពីប្រទេសចិន បានកែសម្រួលគោលនយោបាយបង្ការ ជំងឺឆ្លងដោយយោងតាមបម្រែបម្រួល នៃស្ថានភាពជំងឺឆ្លងក្នុងស្រុក អ្នកនយោបាយនិងប្រព័ន្ធសារព័ត៌មាន មួយចំនួនរបស់លោកខាងលិច បែរជាចាប់ផ្តើមឃោសនាបំប៉ោងថា ស្ថានភាពជំងឺឆ្លងរបស់ចិននឹង “គំរាមកំហែង”ដល់ការបង្ការជំងឺឆ្លង របស់ប្រទេសដទៃទៀត ព្រមទាំងបានដាក់ចេញគោលនយោបាយ រឹតត្បិតការចូលដែន ដែលបានល្មើសនឹងការ ពិតជាក់ស្តែងនិងវិទ្យាសាស្ត្រ ។ ទង្វើមានស្តង់ដារពីរបែបនេះ បង្កប់ទៅដោយពុតត្បុតយ៉ាងច្បាស់ក្រឡែត!
មើលទៅ ក្នុងឡូហ្ស៊ីកនយោបាយរបស់ជនជាតិអឺរ៉ុប និងអាមេរិកមួយចំនួន មិនថាចិន “បើកទ្វារ” ឬក៏ “បិទទ្វារ” សុទ្ធតែមិនត្រូវទេ ។ ការសម្តែងឆាកល្ខោនខាង នយោបាយដ៏អាក្រក់របស់ពួកគេ ប៉ុនប៉ងបង្កជាការបែកបាក់និងបដិបក្ខគ្នាជុំថ្មី ទង្វើនេះនឹងរារាំងយ៉ាងខ្លាំង ដល់ពិភពលោកទាំងមូលក្នុងការដើរ ចេញពីស្រមោលខ្មៅនៃជំងឺឆ្លងក្នុងពេលឆាប់ៗ ។
បច្ចុប្បន្ននេះ ប្រទេសចិនស្ថិតក្នុងរយៈកាល កែសម្រួលគោលនយោបាយបង្ការជំងឺឆ្លង ពិតមែន តែបានប្រឈមនឹងភាពលំបាក និងការសាកល្បងមួយចំនួនក៏ដោយ ក៏ប៉ុន្តែស្ថានភាពបង្ការជំងឺឆ្លង ជាទូទៅអាចគ្រប់គ្រងបាន សេដ្ឋកិច្ចនៃតំបន់នានា បានស្តារឡើងវិញយ៉ាងឆាប់រហ័ស ។ ជាពិសេស ប្រទេសចិនបានដាក់ចេញវិធានការ មួយចំនួនក្នុងន័យផ្តល់ភាពងាយស្រួល ដល់ការប្រាស្រ័យទាក់ទងឆ្លងដែន រវាងបុគ្គលិកចិននិងបរទេស ដោយទទួលបានការស្វាគមន៍ ពីសំណាក់ប្រទេសជាច្រើន ។
“បីឆ្នាំហើយ ថៃបានរង់ចាំអ្នកទាំងអស់គ្នាបីឆ្នាំហើយ!” នាយកដ្ឋានទេសចរណ៍ និងស្ថានទូតប្រចាំនៅប្រទេសចិន នៃប្រទេសជាច្រើនបាននាំគ្នា អញ្ចើញភ្ញៀវទេសចរណ៍ចិន តាមរយៈបណ្តាញទំនាក់ទំនងសង្គម microblog ។ នេះជាសម្លេងរួមរបស់ពិភពលោក ។ កលល្បិចចាស់ៗរបស់ប្រទេសមួយចំនួន ដែលប៉ុនប៉ងធ្វើឱ្យបញ្ហាបង្ការជំងឺឆ្លង ក្លាយទៅជាបញ្ហានយោបាយ នឹងគ្មានអ្នកណាគាំទ្រនោះទេ ពិភពលោករំពឹងទុកកម្លាំងកាន់តែខ្លាំងឡើង ដើម្បីសាមគ្គីគ្នាធ្វើកិច្ចសហប្រតិបតិ្តការ ៕