បរទេស៖រដ្ឋមន្ត្រីការបរទេស នៃប្រទេសអ៊ុយក្រែន លោក Dmitry Kuleba កាលពីថ្ងៃពុធម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថា អ៊ុយក្រែន នឹងអាចប្រើប្រាស់ នូវប្រព័ន្ធការពារយន្តហោះចម្បាំង ផលិតនៅអាមេរិក Patroit បានក្នុងពេលឆាប់ៗខាងមុខនេះហើយ។
លោកបានបន្តថាក្នុងពេលដែលការរៀបចំ កំពុងធ្វើឡើងរួចរាល់ដើម្បីអាចដឹកជញ្ជូន ហើយការដាក់ពង្រាយ Patroit ក៏នឹងអាចធ្វើឡើងឆាប់បំផុត តាមដែលអាចធ្វើទៅបានដែរ ទោះបីជាលោកមិនបានផ្តល់ពេលវេលាលំអិតក្តី។
គួរឲ្យដឹងដែរថាសហរដ្ឋអាមេរិក បានសន្យាប្រកាសផ្តល់ប្រព័ន្ធការពារ ដែនអាកាសដ៏ទំនើបមកឲ្យអ៊ុយក្រែន ក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនកិច្ច របស់លោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky នៅក្នងទីក្រុងវ៉ាស៊ិនតោន កាលពីខែមុន។
លោក Kuleba បានបន្តថា៖ ពួកយើងពិតជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សម្រាប់អាមេរិកហើយពេលនេះ ទាំងអ៊ុយក្រែន និងលោក Zelensky បានធ្វើការយ៉ាងមមាញឹក ដើម្បីអាចធានាបាន នូវការដឹកជញ្ជូនអាវុធបន្ថែមទៀត ចូលមកកាន់ប្រទេសអ៊ុយក្រែន ដែលរួមមានទាំងរថក្រោះ និងអាវុធធុនធ្ងន់ជាច្រើនទៀត៕ ប្រែសម្រួល៖ស៊ុនលី