ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ បានបង្ហោះរូបថត ជុំក្រុមគ្រួសារមួយសន្លឹក អមជាមួយសារបង្កប់ទៅដោយអត្ថន័យថា «ស្រែធំប្រើពូជច្រើនទទួលផលច្រើន ស្រែតូចប្រើពូជតិចទទួលផលតិច» ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ស្រែធំប្រើពូជច្រើនទទួល ផលច្រើន ស្រែតូចប្រើពូជតិចទទួលផលតិច នេះជាក្រឹត្យក្រមធម្មជាតិ មិនថាក្នុងគ្រួសារ ឬក្នុងក្រុមនយោបាយ នោះឡើយ។ ចាប់ផ្តើមពីមនុស្ស ២នាក់ កើនដល់៣២នាក់ នៃគ្រួសារមួយនេះ ។ សង្ឃឹមថា សំដីខ្ញុំនិយាយនេះ បងប្អូននឹងយល់» ។
គួរបញ្ជាក់ផងដែរថា ការបង្ហោះរូបថតជុំជាមួយគ្រួសារនេះដែរ ក៏ស្របពេលដែលថ្ងៃនេះជាខួប ៤៧ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ រវាងសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (៥ មករា ១៩៧៦-៥ មករា ២០២៣) ៕