ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីថ្មីហ្វីលីពីន ប្ដេជ្ញាពង្រឹងបន្ថែមទៀត ទំនាក់ទំនងជាមួយ មហាអំណាចចិន

" "

ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos Jr. បានឲ្យដឹងថា “ការពង្រឹងទំនាក់ទំនង រវាងហ្វីលីពីន និងចិន គ្រាន់តែអាចធ្វើឲ្យរលូននូវផ្លូវ ទៅរកភាពជាដៃគូកាន់តែធំ ស៊ីជម្រៅ និងរឹងមាំ” ។

លោក Marcos បានធ្វើការកត់សម្គាល់បន្ទាប់ពី បានត្រឡប់ទៅទីក្រុងម៉ានីលវិញ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋ “ប្រកបដោយផ្លែផ្កា” រយៈពេលបីថ្ងៃទៅកាន់ប្រទេសចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

" "

ដោយពណ៌នាប្រទេសចិនជា “ដៃគូទ្វេភាគីដ៏សំខាន់” លោក Marcos រំពឹងថា ទំនាក់ទំនងទ្វេភាគីនឹងត្រូវបាន ពង្រឹងលើវិស័យជាច្រើន រួមទាំងវិស័យកសិកម្ម ការអប់រំ ថាមពល បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជន។

" "

លោក Marcos បានលើកឡើងថា “នៅពេលដែលយើងចាប់ផ្តើមលើជំពូកថ្មី នៃទំនាក់ទំនងទ្វេភាគីរបស់យើង” លោកថា ប្រទេសរបស់លោក និងប្រទេសចិន បានចែករំលែកការប្តេជ្ញាចិត្ត ក្នុងការធានាថាភាគីទាំងពីរនឹង “បន្តគន្លងវិជ្ជមាននៃទំនាក់ទំនងរបស់យើង” ដែលត្រូវបានលើកកំពស់ទៅជា កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដ៏ទូលំទូលាយចាប់តាំងពីឆ្នាំ២០១៨មក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top