ព័ត៌មានអន្តរជាតិ

ព្រះនាងរាជទាយាទ របស់ប្រទេសថៃ នៅតែសន្លប់អស់រយៈពេលជាង៣សប្តាហ៍ ដោយសារតែបញ្ហា បេះដូងធ្ងន់ធ្ងរ

" "

បរទេស៖ ព្រះនាង Bajrakitiyabha របស់ប្រទេសថៃនៅតែសន្លប់អស់រយៈពេលជាង ៣សប្តាហ៍ដោយសារតែបញ្ហាបេះដូង, នេះបើតាមសេចក្តីថ្លែងការណ៍របស់រាជវាំងថៃ ដែលបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាព អំពីសុខភាពរបស់អ្នកស្នងមរតកដ៏មានសក្តានុពលអាយុ ៤៤វស្សារូបនេះ។

យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ព្រះរាជបុត្រច្បងរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានសន្លត់បាត់បង់ស្មារតីកាលពីថ្ងៃទី ១៥ ខែធ្នូ ដោយសារជំងឺគាំងបេះដូងធ្ងន់ធ្ងរ ដែលបណ្តាលមកពីការរលាក បន្ទាប់ពីការឆ្លងមេរោគ mycoplasma នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់រាជវាំងកាលពីល្ងាចថ្ងៃសៅរ៍ (៧ មករា)។

" "

រាជវាំង​បាន​និយាយ​ថា​៖ «​ស្ថានភាព​រួម​គឺ​ព្រះនាង គឺនៅ​តែ​សន្លប់​»​។

" "

វេជ្ជបណ្ឌិត​បន្ត​ផ្តល់​ថ្នាំ និង​ប្រើប្រាស់​ឧបករណ៍​ដើម្បី​គាំទ្រ​ដល់​មុខងារ​បេះដូង សួត និង​តម្រងនោម ព្រមទាំង​ការ​ប្រើប្រាស់​ថ្នាំ​អង់ទីប៊ីយោទិច ខណៈ​កំពុង​តាមដាន​ស្ថានភាព​របស់​ព្រះនាងយ៉ាង​ដិតដល់​។

ម្ចាស់ក្សត្រី Bajarakitiyabha បានធ្លាក់ខ្លួនឈឺ ខណៈកំពុងរៀបចំសត្វសុនខសម្រាប់ការប្រកួតនៅខេត្ត Nakhon Ratchasima ភាគឦសាន ជាកន្លែងដែលព្រះនាងត្រូវបានព្យាបាលដំបូង មុនពេលត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់ទីក្រុងបាងកក។

ព្រះនាងគឺជាបុត្រីមួយអង្គ ក្នុងចំនោមបុត្របីអង្គរបស់ព្រះមហាក្សត្រ Vajiralongkorn ដែលមានឋានៈជាផ្លូវការ ដែលធ្វើឲ្យនាងមានសិទ្ធិឡើង គ្រងរាជ្យក្រោមច្បាប់ស្នងរាជ្យ និងរដ្ឋធម្មនុញ្ញរបស់ប្រទេស៕

ប្រែសម្រួលៈ ណៃ តុលា

To Top