ម៉ូស្គូ៖ ទីក្រុងមូស្គូបានដាក់ពង្រាយយុទ្ធជន Chechen ប្រមាណ ៣០០ នាក់ទៅកាន់ជួរមុខរបស់អ៊ុយក្រែន ខណៈដែលកិច្ចខិតខំប្រឹងប្រែងឈ្លានពាន របស់វិមានក្រឹមឡាំង កំពុងអូសបន្លាយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។
យុទ្ធជនមកពីកងឆ្មាំជាតិ នៃសាធារណរដ្ឋរុស្ស៊ីភាគខាងត្បូង បានចាកចេញពីអាកាសយានដ្ឋានក្នុងរដ្ឋធានី Grozny របស់ Chechnya ដែលជាមេដឹកនាំ ដែលគាំទ្រដោយវិមានក្រឹមឡាំង Ramzan Kadyrov បានបង្ហោះនៅលើប៉ុស្តិ៍ Telegram របស់លោក ដែលត្រូវបានផ្សព្វផ្សាយ ដោយទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS ។
សាធារណរដ្ឋមានប្រវត្តិដ៏ស្មុគស្មាញ និងបង្ហូរឈាមជាមួយទីក្រុងម៉ូស្គូ។ កាលពីមុនជាផ្នែកមួយនៃសហភាពសូវៀត Chechnya បានអះអាងឯករាជ្យរបស់ខ្លួន ពីទីក្រុងម៉ូស្គូ នៅពេលដែលប្លុកនេះបានបែកបាក់។
ក្នុងអំឡុងសង្រ្គាមឆេឆេនលើកទីពីរ ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ប្រទេសរុស្ស៊ីដែលឥឡូវនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងឡើងវិញ នូវការគ្រប់គ្រងរបស់ខ្លួន លើសាធារណរដ្ឋផ្តាច់ខ្លួនមួយនេះ។
យុទ្ធជន Chechnya ត្រូវបានគ្រប់គ្រងដោយ Kadyrov ចាប់តាំងពីលោកត្រូវបានគាំទ្រដោយលោក ពូទីន ក្នុងឆ្នាំ២០០៧ បន្ទាប់ពីឪពុករបស់លោក Kadyrov ដែលជាមេដឹកនាំនៅពេលនោះ ត្រូវបានសម្លាប់ដោយទ័ពព្រៃ Chechen ក្នុងឆ្នាំ២០០៤។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ នៃការឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ លោក Kadyrov បានប្រកាសថា លោកបានធ្វើដំណើរទៅកាន់ប្រទេស ដើម្បីជួយដល់កងកម្លាំងរបស់រុស្ស៊ី៕ ប្រែសម្រួល ឈូក បូរ៉ា