បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា បាតុករប្រេស៊ីលប្រមាណជា ១៥០០នាក់ ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីពួកគេដែលជាអ្នកគាំទ្រ អតីតប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បាននាំគ្នាសម្រុកចូលទៅដល់ អគាររដ្ឋសភាព្រមទាំងអគារ រដ្ឋាភិបាលជាច្រើនផ្សេងទៀត។
កុប្បកម្មដែលបានកើតឡើង មួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពី ប្រធានាធិបតីបច្ចុប្បន្នលោក Luiz Inacio Lula da Silva បានស្បថចូលកាន់តំណែង ហើយមេដឹកនាំរូបនេះក៏បាន ប្រកាសថ្កោលទោសធ្ងន់ធ្ងរចំពោះ
ក្រុមបាតុករនិងដោយបានហៅពួកគេថា ជាអ្នកប្រព្រឹត្តិសកម្មភាពភេវរកម្មផងដែរ ។
លោក Bolsonaro ទោះបីជាយ៉ាងណាក្តីមិនបាន ទទួលស្គាល់ថា វាគឺជាការរៀបចំរបស់លោកឡើយ ប៉ុន្តែកាលពីពេលចុះចេញពីតំណែង លោកគឺជាអ្នកដែលមិនទទួលស្គាល់ លទ្ធផលនៃការបោះឆ្នោតឡើយ ហើយបានថែមទាំងបាន ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក មុនថ្ងៃប្រគល់តំណែងនាថ្ងៃទី១ ខែមករាផងដែរ ហើយកាលពីថ្ងៃចន្ទបានអះអាងថា លោកកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមួយកន្លែង ក្នុងរដ្ឋហ្វ្លរីដានៅឡើយ ៕
ប្រែសម្រួល៖ ស៊ុន លី