ព័ត៌មានអន្តរជាតិ

ការចំណាយ​ លើវិស័យការពារជាតិ ឆ្នាំ២០២២ របស់អ៊ុយក្រែន មានចំនួន ៣២,៥ ភាគរយ នៃផលិតផលក្នុងស្រុកសរុប

" "

គៀវ៖ លោក Oleksiy Danilov លេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា ការចំណាយលើវិស័យការពារជាតិ ​របស់អ៊ុយក្រែន ក្នុងឆ្នាំ២០២២ ស្មើនឹង ៣២,៥ ភាគរយនៃផលិតផល ក្នុងស្រុកសរុបរបស់ប្រទេសនេះ ចំពេលមានជម្លោះជាមួយរុស្ស៊ី។

លោល Danilov បានសរសេរថា នៅឆ្នាំ២០២២ អ៊ុយក្រែន បានបែងចែក ១៥៣៦លានលាន hryvnias (ប្រហែល ៤២ ពាន់លានដុល្លារអាមេរិក) សម្រាប់សន្តិសុខ និងការពារជាតិរបស់ប្រទេស។

" "

លោកបញ្ជាក់ថា ការផ្តល់ហិរញ្ញប្បទាន ដល់វិស័យការពារជាតិ នៅតែជាអាទិភាពរបស់រដ្ឋាភិបាលអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

" "

អ៊ុយក្រែន បានបង្កើនថវិកាការពារជាតិដំបូងរបស់ខ្លួន សម្រាប់ឆ្នាំ២០២២ ចំនួន ១២៣១ លានលាន hryvnias (ប្រហែល ៣៣,៦៦ ពាន់លានដុល្លារ) បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

នៅឆ្នាំនេះ ប្រទេសនៅអឺរ៉ុបខាងកើត គ្រោងនឹងចំណាយប្រាក់ ១១៤១ ពាន់ពាន់លាន hryvnias (ប្រហែល ៣១,២ ពាន់លានដុល្លារ) ដើម្បីគ្របដណ្តប់លើតម្រូវការ ការពារជាតិរបស់ខ្លួន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top