ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង អះអាងថា គ្មានការចល័តទ័ពថ្មី ទៅក្នុងប្រតិបត្ដិការពិសេស នៅអ៊ុយក្រែនទៀតនោះទេ

" "

ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបដិសេធរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយអំពីការចល័ត ទ័ពរបស់រុស្ស៊ីបន្ថែមទៀត នៅក្នុងប្រតិបត្តិការយោធាពិសេសរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន។

លោក​សង្កត់​ធ្ងន់​ថា អាជ្ញាធរ​រុស្ស៊ី ជា​ជាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម គួរ​តែ​ជា​ប្រភព​ព័ត៌មាន​ចម្បង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

" "

របាយការណ៍ពីធនាគារជាតិ នៃអ៊ុយក្រែន បានបង្ហាញថា ប្រទេសនេះទទួលបានកំណត់ត្រា ៣២,១ពាន់លានដុល្លារអាមេរិក ពីដៃគូបរទេសរបស់ខ្លួនកាលពីឆ្នាំមុន ដោយសហរដ្ឋអាមេរិកជា អ្នកផ្តល់ហិរញ្ញវត្ថុធំបំផុតដល់អ៊ុយក្រែន។

" "

ដោយដកស្រង់របាយការណ៍នេះ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាល បានរាយការណ៍កាលពីថ្ងៃចន្ទថា ទីក្រុងវ៉ាស៊ីនតោន បានផ្តល់ជំនួយហិរញ្ញវត្ថុចំនួន ១២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ បន្ទាប់មកដោយសហភាពអឺរ៉ុប ដែលមានទឹកប្រាក់ចំនួន ៨ពាន់លានដុល្លារ និងមូលនិធិរូបិយវត្ថុអន្តរជាតិចំនួន ២,៧ពាន់លានដុល្លារ។

របាយការណ៍បានកត់សម្គាល់ថា ជំនួយហិរញ្ញវត្ថុអន្តរជាតិ បានអនុញ្ញាតឱ្យអ៊ុយក្រែន អាចគាំទ្រដល់ទុនបំរុង ប្តូរប្រាក់បរទេសរបស់ខ្លួន ដែលបានកើនឡើងដល់ ២៨,៥ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី១ ខែមករា ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top