ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​សំណូមពរឲ្យអាជ្ញាធរ ចាត់វិធានការទប់ស្កាត់ក្រុមឈ្មួញ​​ ដឹកទំនិញលើសទម្ងន់

ស្វាយរៀង ៖ រថយន្តយីឌុបប្រភេទ វ៉េអងដឹកទំនិញពេញទ្រុងពី៣០តោនទៅ៤៥តោន បានលួច បើករបាដាក់រាំងកាត់ ផ្លូវ ការពាររថយន្តដឹកទំនិញលើសទម្ងន់ ​ធ្វើចរាចរណ៍លើកំណាត់ផ្លូវក្រាលកៅស៊ូក្នុងជនបទដែលទើបតែសាងសង់ មិនទាន់រួចរាល់និងសម្ពោធដាក់ឲ្យប្រើប្រាស់ផង បង្កឲ្យមហាជនព្រួយបារម្មណ៍ខ្លាចបាក់ស្រុតខូចផ្លូវ​ ។

​ការអំពាវនាវនេះបានធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅភូមិអូរដូនអាម ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍​ដោយ
មហាជនបានលើកឡើងថា ទោះបីមានការដាក់របាកម្រិតខ្ពស់កាត់ទទឹងផ្លូវ ដើម្បីទប់ស្តាត់រថយន្តដឹកលើសទម្ងន់និងកម្ពស់ ព្រមទាំងទប់ស្កាត់រថយន្តនិងយានយន្តកែច្នៃខុសទំហំ កំណាត់យ៉ាងណាក៏ដោយនៅ តែគ្មានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ នោះទេ ព្រោះអីនៅពេលមានរថយន្តធុនយក្សដឹកទំនិញពេញៗទ្រុងរថយន្ត ព្រមទាំងដឹកខ្ពស់ៗស្ទើរដល់ចុងឈើ បើកបរលើកំណាត់ផ្លូវ ក្រាលកៅស៊ូ ឆ្លងកាត់របាទាំងនោះគឺតែងតែមានអ្នកមកបើក រ បាដាក់ទទឹងផ្លូវដដែលឲ្យរថយន្ត គ្រប់ប្រភេទអស់ទាំងនោះដឹកតាមចិត្តគ្មានខ្វល់នោះឡើយ ពោលគឺមានអ្នកមកលួចបើករបាកម្រិតខ្ពស់ទប់ស្កាត់រថយន្ត ដឹកលើសទម្ងន់ដដែល ទោះបីមានរបាក៏ដូចគ្មានរបាដែរ។


មហាជនបានឲ្យដឹងទៀតថា រថយន្តដែលធ្វើចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី៩ខែមករា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវក្រាលកៅស៊ូ មួយខ្សែដែលតភ្ជាប់ពីផ្លូវជាតិលេខ៣១៤ ត្រង់ចំណុចព្រំប្រទល់ភូមិត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប ឆ្ពោះមកភូមិអូរដូនអាម ឃុំព្រះពន្លា ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង។

លោកសុច ពិសី អភិបាលស្រុកកំពង់រោទិ៍បានប្រាប់ឲ្យដឹងថា លោកសូមអរគុណចំពោះការផ្តល់ព័ត៌មាននេះ ហើយលោក នឹងប្រាប់ទៅក្រុមអ្នកធ្វើផ្លូវឲ្យទប់ស្កាត់។


ទាក់ទិនករណីនេះដែរលោក នួន លីហួន ប្រធានមន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្តស្វាយរៀងក៏បានឲ្យដឹងផងដែរថា ចំពោះផ្លូវក្រាលកៅស៊ូ មួយខ្សែដែលទើបក្រាលកៅស៊ូមិនទាន់ ហើយនេះគឺជារបស់ខាងមន្ទីរអភិវឌ្ឍន៍ ជនបទខេត្តជាអ្នកគ្រប់គ្រង មិនពាក់ព័ន្ធនិងមន្ទីរសាធារណ:ការទេ ។

បើតាមប្រជាពលរដ្ឋរស់នៅជិតតំបន់នោះបានលើកឡើងថា៖ តើគេដាក់របានេះធ្វើអី?បើដាក់របាហើយ នៅពេលដែល មានរថយន្ត ដឹកទំនិញធំៗខ្ពស់ៗមកដល់ទីនេះ តែងតែមានអ្នកមកចាំបើករបាឲ្យដូច្នេះមិនបាច់ដាក់វាប្រសើជាង។

ប្រភពដដែលបានបន្តទៀតថា៖ ជារៀងរាល់យប់មានរថយន្តដឹកទំនិញធុនយក្សធំៗ ដឹកទំនិញខ្ពស់ៗធ្វើចរាចរណ៍ឆ្ពោះ ទៅកាន់ច្រករបៀងសំយ៉ោងនៃប៉ុស្ត៍វរៈការពារព្រំដែនសំយ៉ោង ឆ្លងកាត់ផ្លូវក្រាលកៅស៊ូមួយខ្សែនេះ គឺតែងតែមានអ្នក មកបើករបា ការពាររថយន្តដឹកលើសទម្ងន់នេះ អោយរថយន្តទាំងនោះទៅយ៉ាងរលូនដោយគ្មាន គិតពីផលប៉ះពាល់ ដល់ការបាក់ស្រុតខូចផ្លូវថ្នល់ដែលទើបតែកំពុងធ្វើមិនទាន់ហើយទេ។


បើតាមលោកប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តស្វាយរៀងបានឲ្យដឹងថ្ងៃទី ១១ ខែមករាឆ្នាំ២០២៣ នេះថាលោកទទួលបាន ព័ត៌មាននេះហើយ និងមានរូបភាពរថយន្តដឹកទំនិញចុះបើករបាផងដែរ ហើយលោកអភិបាលស្រុកកំពង់រោទិ៍ និងជម្រាបជូនទៅថ្នាក់ខេត្តដើម្បីមានវិធានការបែបណា ចំពោះរថយន្តទាំងអស់នេះផងដែរ។


លោកប្រធានមន្ទីរបានបញ្ជាក់ថា ក្នុងនាមមន្ទីរអភិវឌ្ឍជនបទ តែងតែជំរុញដល់ក្រុមហ៊ុនម៉ៅការ ធ្វើផ្លូវត្រូវ អនុវត្តតាមស្តង់ ដារបច្ចេកទេសនិងចូលរួមទប់ស្កាត់ទាំងអស់គ្នាចំពោះរថយន្ តដឹកលើសទម្ងន់ដែលធ្វើចរាចរណ៍លើផ្លូវនេះផងដែរ។


ហើយក៏សូមបដិសេធផងដែរចំពោះការលើកឡើងថាមន្ត្រីអភិវឌ្ឍជនបទជាអ្នកបើករបានោះគឺមិនពិតនោះទេ ក្នុងនាមលោកជាប្រធានមន្ទីរ មិនអនុញ្ញាតឲ្យមន្ត្រីធ្វើបែបនេះឡើយ គឺមានតែក្រុមឈ្មួញតែប៉ុណ្ណោះ ដែលហ៊ានចុះលួចបើករបាបារ៉ាស់នេះ។

សូមបញ្ជាក់ថា យោងតាមរលិខិតរបស់រដ្ឋបាលខេត្តស្វាយរៀង លេខ៥៧៨/២២លសចុះថ្ងៃ៨ខែធ្នូឆ្នាំ២០២២ជម្រាបមក៖ – លោកអភិបាលស្រុកស្វាយជ្រំ,លោកអភិបាលស្រុករំដួល,លោកអភិបាលស្រុកកំពង់រោទិ៍ ស្ដីពីការសម្រប សម្រួលកិច្ចសហការ គ្រប់គ្រងរបារកម្រិតកម្ពស់កាត់ទទឹងផ្លូវ ដើម្បីទប់ស្កាត់រថយន្ត ដឹកលើសទម្ងន់ និងយានយន្តកែច្នៃខុសទំហំកំណត់បើកបរនៅលើផ្លូវជនបទ។

To Top