ព្រុចសែល៖ មួយថ្ងៃបន្ទាប់ពីការប្តេជ្ញាចិត្ត ចំពោះទំនាក់ទំនងកាន់តែរឹងមាំ នៅពេលក្រោយសង្រ្គាមអ៊ុយក្រែន អង្គការណាតូ និងសហភាពអឺរ៉ុបបានចាប់ផ្តើម ក្រុមការងារមួយក្នុងគោលបំណង ជំរុញការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
ដោយប្រកាសពីការផ្លាស់ប្តូរនេះកាលពីថ្ងៃពុធ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានឲ្យដឹងថា ចាំបាច់ត្រូវប្រឈមមុខនឹង ការគំរាមកំហែងប្រភេទថ្មី បន្ទាប់ពីការវាយប្រហារ កាលពីឆ្នាំមុនលើបំពង់បង្ហូរឧស្ម័ន Nord Stream និង “អាវុធថាមពល” របស់ទីក្រុងម៉ូស្គូ។
លោកស្រី បានឲ្យដឹងនៅទីក្រុងប្រ៊ុចសែលថា “អ្នកជំនាញរបស់យើងមកពីអង្គការណាតូ និងសហភាពអឺរ៉ុប នឹងធ្វើការរួមគ្នាដើម្បីកំណត់ ការគំរាមកំហែងសំខាន់ៗ ចំពោះហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់យើង ដើម្បីពិនិត្យមើលភាពងាយរងគ្រោះ ជាយុទ្ធសាស្ត្រដែលយើងមាន”។
ក្រសួងការបរទេសរបស់រុស្ស៊ីបានឲ្យដឹងថា ការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ កាន់តែខ្លាំងរវាងស្ថាប័ននានា បង្ហាញពី “ការសម្របសម្រួលពេញលេញ” របស់សហភាពអឺរ៉ុប ចំពោះអង្គការណាតូ ដែលជាសម្ព័ន្ធមិត្តយោធាដឹកនាំ ដោយសហរដ្ឋអាមេរិក ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
