ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បញ្ជូនទាហាន ១០០នាក់ ទៅហ្វឹកហាត់ប្រើប្រព័ន្ធបាញ់រ៉ុក្កែត Patriot នៅអាមេរិក

គៀវ៖ ទាហានអ៊ុយក្រែនប្រហែល ១០០ នាក់នឹងធ្វើដំណើរទៅកាន់ សហរដ្ឋអាមេរិកភ្លាមៗនៅសប្តាហ៍ក្រោយ ដើម្បីចាប់ផ្តើមការហ្វឹកហ្វឺន លើប្រើប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត Patriot ធ្វើឱ្យទីក្រុងគៀវ កាន់តែខិតទៅជិត ដើម្បីទទួលបានការការពារ ដែលស្វែងរកជាយូរមកហើយប្រឆាំងនឹង ការបន្តវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី។

អ៊ុយក្រែន បានស្នើសុំឱ្យសហរដ្ឋអាមេរិក ផ្តល់ប្រព័ន្ធការពារមីស៊ីលពីដីទៅអាកាស Patriot អស់រយៈពេលជាច្រើនខែ ដោយសារវាអាចកំណត់គោលដៅលើយន្តហោះ កាំជ្រួចធ្វើដំណើរ និងមីស៊ីលផ្លោងរយៈចម្ងាយខ្លីជាង។

ក្នុងអំឡុងដំណើរទស្សនកិច្ចចុងខែធ្នូ ទៅកាន់សហរដ្ឋអាមេរិក ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ប្រព័ន្ធនេះនឹងធ្វើឱ្យមាន ភាពខុសប្លែកគ្នាយ៉ាងខ្លាំង ក្នុងការពង្រឹងការការពាររបស់ទីក្រុងគៀវ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

ចំនួនជនជាតិអ៊ុយក្រែនដែលមក Fort Sill ក្នុងរដ្ឋអូក្លាហូម៉ា គឺនិយាយអំពីចំនួន ដែលខ្លួនត្រូវការដើម្បីដំណើរការប្រព័ន្ធមួយនេះ។ អ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណ លោក Pat Ryder បានឲ្យដឹងថា ពួកគេក៏នឹងរៀនរក្សាប្រព័ន្ធ Patriot ផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

ការសម្រេចចិត្តរបស់ទីក្រុងគៀវ ក្នុងការយកកងទ័ពចេញពីសមរភូមិ ដើម្បីហ្វឹកហាត់នៅទូទាំង មហាសមុទ្រអាត្លង់ទិក នៅសហរដ្ឋអាមេរិកគឺមិនធម្មតានោះទេ ទោះបីជាបានបញ្ជូនកងកម្លាំង សម្រាប់ការហ្វឹកហ្វឺនរយៈពេលខ្លី នៅឯមូលដ្ឋានអឺរ៉ុប សម្រាប់ប្រព័ន្ធស្មុគស្មាញផ្សេងទៀត ដែលខ្លួនបានទទួល ដូចជានៅប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំ រយៈចម្ងាយឆ្ងាយ High Mobility ។

លោក Ryder បានលើកឡើងថា ការហ្វឹកហ្វឺន Patriot ជាធម្មតាអាចចំណាយពេលច្រើនខែ ប៉ុន្តែ “កាន់តែយូរជាងនេះ កងទ័ពទាំងនោះនៅក្រៅជួរ ពួកគេមិនបានចូលរួមក្នុងការប្រយុទ្ធទេ” លោក Ryder បានបន្ថែមថា ដូច្នេះការបណ្តុះបណ្តាលនឹងត្រូវចំណាយពេលខ្លី ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top