ខណៈបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន អ្វីដែលខ្ញុំយកចិត្តទុកដាក់បំផុត គឺប្រជាជន ដែលជួបការលំបាក ។ តើពួកគេបានអ្វីហូប រស់នៅយ៉ាងម៉េច តើពួកគេអាចឆ្លងបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន បានល្អដែរឬទេ?
លោកXiJinpingចាត់ទុកប្រជាជនក្រីក្រជាញាតិមិត្ត ហើយតែងតែទៅសួរសុខទុក្ខពួកគេ មុនពេលបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីចិន ។
១១ឆ្នាំកន្លងទៅនេះ លោកបានធ្លាប់ទៅតំបន់ក្រីក្របំផុត នៅខេត្តGansu វាលស្មៅត្រជាក់នៅភូមិភាគ ម៉ុងហ្គោលីក្នុង តំបន់ចាស់បដិវត្តន៍នៅខេត្តJiangxi ភូមិតូចនៅភ្នំជ្រៅខេត្ត Sichuan……អ្វីដែលមិនប្រែប្រួល គឺលោកចាត់ទុកប្រជាជន សែន សំខាន់ជាងគេ ក្នុងចិត្តជាប់ជានិច្ច។
ចាប់ពីកាន់មុខតំណែង ជាប្រធានរដ្ឋចិនកន្លងមក ខណៈពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន លោកសុទ្ធតែជួបជុំគ្នាជាមួយប្រជាជន និយាយលេង សួរសុខទុក្ខ ស្តាប់មតិយោបល់របស់ប្រជាជន និងជូនពរដល់ប្រជាជន ។
ខណៈជិតបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន២០២៣ ខិតចូលមកដល់ យើងមករំលឹកឡើងវិញ នូវខណៈពេលដ៏កក់ក្តៅ របស់លោក XiJinping ពេលចុះសួរសុខទុក្ខប្រជាជន ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន៕