បរទេស៖ រដ្ឋាភិបាលនៃប្រទេសអង់គ្លេស កាលពីថ្ងៃម្សិលមិញនេះ បានចេញធ្វើការច្រានចោលនូវ ព័ត៌មានដែលបានចេញផ្សាយកន្លងមកថា ខ្លួននឹងផ្គត់ផ្គង់ឧទ្ធម្ភាចក្រប្រយុទ្ធប្រភេទ AH-64 Apache ដល់ទៅឲ្យ៤គ្រឿង ទៅឲ្យប្រទេសអ៊ុយក្រែន ប៉ុន្តែបញ្ជាក់ថា អ្វីដែលអង់គ្លេសចង់ជួយអ៊ុយក្រេននោះ គឺជារថក្រោះនិងកាំភ្លើងធំនោះទេ។
នៅក្នុងអត្ថបទដែលត្រូវបច្ចុប្បន្ន ត្រូវបានលប់ចោលទៅវីញ និងត្រូវបានចេញផ្សាយដោយកាសែត The Sunday People និងត្រូវយកទៅចែករំលែកបន្តដោយ The Mirror បានអះអាងថាការបញ្ជូន ឧទ្ធម្ភាគចក្រប្រយុទ្ធទាំងនោះ ទៅឲ្យអ៊ុយក្រែនវានឹងក្លាយទៅជា ពេលវេលាផ្លាស់ប្តូរដ៏សំខាន់មួយនៃជម្លោះរវាងរុស្សី និងអ៊ុយក្រែនជាមិនខាន។
ក្រសួងការពារជាតិរបស់ ប្រទេសអង់គ្លេសបានចេញមក ធ្វើការឆ្លើយតបភ្លាមៗក្រោយ បានទទួលព័ត៌មាននេះ និងដោយបានអះអាងថា អត្ថបទដែលត្រូវបានចេញផ្សាយនោះ គឺមិនត្រឹមត្រូវឡើយប៉ុន្តែជាក់ស្តែង អ្វីដេលអ៊ុយក្រែន អាចទទួលបាននោះគឺជារថក្រោះ និងកាំភ្លើងធំមួយចំនួនទៅវិញនោះទេ ហើយវានឹងត្រូវផ្តល់ទៅឲ្យ កងកម្លាំងយោធាអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
គួរឲ្យដឹងដែរថាគិតមកដល់ពេលនេះ អ៊ុយក្រែននៅមិនទាន់អាចបាន ទទួលបាននូវអាវុធប្រភេទជាយន្តហោះប្រយុទ្ធ ឬឧទ្ធម្ភាគចក្រប្រយុទ្ធណាមួយ ពីបណ្តាប្រទេសសម្ព័ន្ធមិត្តណាតូនៅឡើយ ទោះបីជាកន្លងមកតែងតែបាន ធ្វើការអំពាវនាវហើយអំពាវនាវទៀតក្តី៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
