ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ពី ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី នៅទីក្រុង Dnipro កើនឡើងដល់ជាង ៣០នាក់

" "

គៀវ៖ ទីប្រឹក្សាអភិបាលតំបន់ លោកស្រី Natalia Babachenko បានឲ្យដឹងថា មនុស្សចំនួន ៣០នាក់ ត្រូវបានបញ្ជាក់ថា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីអគារផ្ទះល្វែងមួយកន្លែង ក្នុងទីក្រុង Dnipro ត្រូវបានវាយប្រហារ អំឡុងពេលការវាយប្រហារ ដោយមីស៊ីលរុស្ស៊ីដ៏ធំមួយ។

លោកស្រី Babachenko បានឲ្យដឹងថា មនុស្សជាង ៣០នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យក្នុងនោះមាន ១២ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា។

" "

លោក​ស្រី​បានបញ្ជាក់​ថា មនុស្ស​ចន្លោះ​ពី ៣០ ទៅ ៤០នាក់​ នៅ​តែ​អាច​ជាប់​នៅ​ក្រោម​គំនរ​បាក់​បែក ហើយចំនួនអ្នកស្លាប់ អាចនឹងបន្ដកើនឡើង ៕

" "

ប្រែសម្រួល ឈូក បូរ៉ា

To Top